ព័ត៌មានអន្ដរជាតិ
ឡាវ-ថៃ ព្រមព្រៀងភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវរថភ្លើងពី ចិន ទៅអាស៊ាន
ប្រទេសឡាវ និងថៃបានព្រមព្រៀងក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទំនិញជាមួយគ្នាក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមរយៈផ្លូវរថភ្លើងជាមួយប្រទេសចិន និងអាស៊ាន ។

លោក Chanthon Thitinxay ប្រធានក្រុមហ៊ុនប្រេងឥន្ទនៈឡាវបាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរវាងឡាវ និងថៃ ។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក Phankham Wiphawan នាយករដ្ឋមន្ត្រីឡាវបានទៅធ្វើទស្សនកិច្ចនៅប្រទេសថៃ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-Ocha កាលពីថ្ងៃទី ១-២ ខែមិថុនា ឆ្នាំ ២០២២ ។

ទន្ទឹមនោះកិច្ចព្រមព្រៀងនោះក៏មានទាំងការរៀបចំផែនការសកម្មភាពរួមគ្នាសម្រាប់ដំណាក់កាលឆ្នាំ ២០២២-២០២៦ ដែលត្រូវបានផ្តល់សារៈសំខាន់ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំង ឡាវ-ថៃ ឲ្យកាន់តែល្អប្រសើរឡើងផងដែរ ។
ចំណែកគោលបំណងចំពោះការអភិវឌ្ឍនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមរយៈផ្លូវរថភ្លើងរវាង ចិន-ឡាវ-ថៃ ក៏ដើម្បីបង្កើនតម្លៃពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមកផងដែរ ជាពិសេសនឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរជាមួយប្រទេសចិន និងអាស៊ាន ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Lao
ចុចអាន ៖ ថៃ រកអ្នកចាក់វ៉ាក់សាំងជំងឺអុតស្វាយឆ្នាំ ១៩៨០ ដើម្បីធ្វើតេស្តភាពស៊ាំជំងឺ អុតស្វា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


