Connect with us

ព័ត៌មានអន្ដរជាតិ

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ដួលស្លាប់ភ្លាមៗ ខណៈពេលថ្លែងសុន្ទរកថា

បានផុស

នៅ

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតលោក Muhammad Al-Qahtani បានទទួលដួលស្លាប់ ក្នុងអំឡុងពេលថ្លែងសុន្ទរកថា នៅឯសន្និសីទអារ៉ាប់-អាហ្រ្វិក នាទីក្រុងគែរ រដ្ឋធានីនៃប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធទី១០ខែសីហា។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់របស់គាត់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែព័ត៌មានមួយចំនួនអះអាងថា គាត់គាំងបេះដូង។

ពាក្យចុងក្រោយដែលគាត់និយាយគឺអំពីប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah ។ មុនពេលដួលស្លាប់ លោក Al-Qahtani និយាយថា “ព្រឹទ្ធបុរសនិងបុរសសន្តិភាព”។

ព្រឹត្តិការណ៍នេះត្រូវបានគេថតជាប់ ខណៈមនុស្សរាប់សិបនាក់ បានសម្លឹងមើលក្នុងភាពភ្ញាក់ផ្អើលចំពោះការស្លាប់របស់ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតរូបនេះ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Matzav

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម