ព័ត៌មានអន្ដរជាតិ
ចិន បញ្ចប់សមយុទ្ធយោធាគ្រប់ផ្នែកទាំងអស់ជុំវិញ តៃវ៉ាន់ យ៉ាងជោគជ័យ
ប្រទេសចិនបានប្រកាសបញ្ចប់សមយុទ្ធយោធាគ្រប់ផ្នែកទាំងអស់របស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ក្រោយចាប់ផ្តើមអនុវត្តទ្រង់ទ្រាយធំកាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះប្រជាធិបតេយ្យមួយនេះ ។

បញ្ជាការដ្ឋានយោធាជាន់ខ្ពស់ភាគខាងកើតរបស់ចិនដែលទទួលបន្ទុកនៅសមុទ្រចិនខាងកើតបានធ្វើសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធារួមរបស់ខ្លួនជាបន្តបន្ទាប់នៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ បានបញ្ចប់ដោយជោគជ័យនូវកិច្ចការផ្សេងៗ ហើយក៏បានធ្វើតេស្តប្រកបដោយប្រសិទ្ធភាពនូវសមត្ថភាពប្រយុទ្ធរួមបញ្ចូលគ្នារបស់កងទ័ព ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ជាការដ្ឋានយោធាក៏នឹងនៅតែតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរស្ថានភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងបន្តអនុវត្តការហ្វឹកហ្វឺន និងរៀបចំការល្បាតត្រៀមប្រយុទ្ធជាប្រចាំក្នុងទិសដៅនៃច្រកសមុទ្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។

ដំបូងឡើយយោធាចិនបានប្រកាសនឹងធ្វើសមយុទ្ធពីថ្ងៃព្រហស្បតិ៍ដល់ត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុនប៉ុណ្ណោះ ប៉ុន្តែយោធាចិនបានបន្តរហូតដល់ថ្ងៃចន្ទ និងថ្ងៃអង្គារ ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចកាលពីសប្ដាហ៍មុនមកកាន់កោះតៃវ៉ាន់របស់លោកស្រី Pelosi បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើសកលលោក ហើយក៏បង្កើនភាពតានតឹងកាន់តែខ្លាំងឡើងផងដែរ រវាងសហរដ្ឋអាមេរិក និងចិន ខណៈកាលពីពេលថ្មីៗនេះរដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងក្រុមគ្រួសារ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោកស្រី Pelosi ការពារដំណើរទស្សនកិច្ចទៅ តៃវ៉ាន់ ក្រោយសរសើរ ចិន ពេញៗមាត់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


