ព័ត៌មានអន្ដរជាតិ
កាំភ្លើងធំអាមេរិកបំបែកឯតទគ្គកម្មបាញ់ចំគោលដៅឥតខុសក្នុងចម្ងាយ៧០គីឡូម៉ែត្រ (មានវីដេអូ)
កាំភ្លើងធំដែលត្រូវបានសាកល្បងដោយយោធាអាមេរិកបានបាញ់គ្រាប់ផ្លោងទទួលបានជោគជ័យចំគោលដៅក្នុងចម្ងាយ៧០គីឡូម៉ែត្រ។
ដោយបំបែកឯតទគ្គកម្មសម្រាប់ការបាញ់គ្រាប់ផ្លោងចំគោលដៅជាក់លាក់ឆ្ងាយបំផុតក្នុងប្រវត្តិសាស្ត្រ, ប្រព័ន្ធកាំភ្លើងធំនេះត្រូវបានគេធ្វើតេស្តនៅទីលានបាញ់សាកល្បងក្នុងរដ្ឋ Arizona។

ឥឡូវ សព្វាវុធនេះអាចសម្រេចបានសម្រាប់រយៈចម្ងាយដែលគេកំណត់។ កាលពីខែមីនាឆ្នាំនេះ វាបានទទួលជោគជ័យក្នុងការបាញ់សាកល្បងលើរយៈចម្ងាយ៦៥គីឡូម៉ែត្រ។
កាំភ្លើងធំនេះត្រូវបានអភិវឌ្ឍន៍ក្នុងគោលបំណងដើម្បីកម្ទេចទីតាំងរបស់សត្រូវចេញពីចម្ងាយដែលមានសុវត្ថិភាព ពោលគឺនៅលើសពីរយៈចម្ងាយដែលសត្រូវអាចសងសឹកវិញបាន។

រយៈចម្ងាយនៃអាវុធនេះគឺស្មើនឹងចម្ងាយពីរូបសំណាកសេរីភាពនៅក្នុងទីក្រុង ញូវយ៉ក ទៅទីក្រុង New Brunswick ក្នុងរដ្ឋ ញូវជឺស៊ី។
កងទ័ពសហរដ្ឋអាមេរិកបាននិយាយថា កាំភ្លើងធំធុនធ្ងន់នេះនឹងត្រូវបានត្រៀមសម្រាប់ការដាក់ពង្រាយនៅសមរភូមិក្នុងឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ John Rafferty មេបញ្ជាការនៃគម្រោងអភិវឌ្ឍន៍កាំភ្លើងធំរយៈចម្ងាយឆ្ងាយបាននិយាយប្រាប់កាសែត Times ថា “ខ្ញុំមិនគិតថា សត្រូវរបស់យើងមានសមត្ថភាពវាយប្រហារក្នុងចម្ងាយ៧០គីឡូម៉ែត្របានទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រដ្ឋមួយរបស់អាមេរិកមានករណីឆ្លងកូវីដលើស ២ លានករណី
ចុចអាន៖ អាមេរិកសិក្សារកមូលហេតុបន្ទាប់ពីមនុស្ស៧នាក់អាឡ័កស៊ីក្រោយចាក់វ៉ាក់សាំងរបស់ Pfizer
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


