ព័ត៌មានអន្ដរជាតិ
ម្ចាស់បំណុលរបស់ អ៊ុយក្រែន ព្រមតាមការសុំពន្យារពេលសងប្រាក់កម្ចី ២០ ពាន់លានដុល្លារ
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បាននិយាយថា អ្នកផ្តល់ប្រាក់កម្ចីឲ្យប្រទេសអ៊ុយក្រែនបានយល់ព្រមពន្យារពេលសម្រាប់ការសងបំណុលចំនួន ២០ ពាន់លានដុល្លារ ដោយសារតែសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទីក្រុងកៀវនៅតែដាំក្បាលចុះក្រោមដែលបណ្ដាលមកពីសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

លោក Denys Shmygal បានសរសេរលើបណ្ដាញ Twitter នៅថ្ងៃពុធនេះថា “វិនិយោគិនបរទេសដែលអ៊ុយក្រែនជំពាក់បំណុលបានយល់ព្រមពន្យារពេលការទូទាត់ប្រាក់រយៈពេល ២ ឆ្នាំទៀត ហើយវាក៏ជាការអនុញ្ញាតឲ្យអ៊ុយក្រែនរក្សាបាននូវស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ និងពង្រឹងនិរន្តរភាពសេដ្ឋកិច្ចផងដែរ” ។
ទន្ទឹមនោះ ក្រសួងហិរញ្ញវត្ថុក៏បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានប្រចាំរបស់ខ្លួនដែរថា ម្ចាស់បំណុលរបស់ប្រទេសអ៊ុយក្រែនប្រហែល ៧៥ ភាគរយបានយល់ព្រមចំពោះការផ្អាកនេះរហូតដល់ឆ្នាំ ២០២៤ ។

ស្របពេលជាមួយគ្នានេះ បណ្តាប្រទេសលោកខាងលិចមួយចំនួន រួមទាំងអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានព្រមព្រៀងគ្នារួចហើយក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនពន្យារពេលការទូទាត់បំណុលរបស់ខ្លួនកាលពីខែមុន ហើយបានអំពាវនាវឲ្យប្រទេសផ្សេងទៀតចូលរួមកិច្ចខិតខំប្រឹងប្រែងនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


