ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កំពុងបង្កហេតុនៅរោងចក្រនុយក្លេអ៊ែរ ហើយទម្លាក់កំហុសឲ្យ រុស្ស៊ី ពេលមេ UN ទៅដល់
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនមិនបានដាក់ពង្រាយអាវុធធុនធ្ងន់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នោះទេ ហើយបានចោទប្រកាន់ទៅទីក្រុងកៀវវិញថា កំពុងឆ្លៀតឱកាសបង្កហេតុនៅរោងចក្រមួយនេះ ជាពិសេសអំឡុងពេលការធ្វើដំណើររបស់លោក Antonio Guterres ទៅកាន់ប្រទេសអ៊ុយក្រែន ។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពរុស្ស៊ីមិនមានអាវុធធុនធ្ងន់ឡើយ ទាំងនៅលើទឹកដីរបស់រោងចក្រ ក៏ដូចជានៅតំបន់ជុំវិញនោះ ។ យើងមានតែអង្គភាពយាមកាមរោងចក្រនេះប៉ុណ្ណោះ” ។
ចំណែកពាក់ព័ន្ធនឹងការចោទប្រកាន់ថា កងកម្លាំងរុស្ស៊ីបាននឹងកំពុងបាញ់ផ្លោងលើទឹកដីទឹកដីរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia, ក្រសួងបាននិយាយថា ទីក្រុងកៀវទៅវិញទេដែលកំពុងរៀបចំផែនការ “បង្កហេតុ” ជាពិសេសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកលោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិ (UN) ទៅកាន់ប្រទេសអ៊ុយក្រែន ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងទៀតថា ក្រោយមករដ្ឋាភិបាលទីក្រុងកៀវនឹងបង្វែរស្ថានភាពនេះធ្វើជាលេសដើម្បីចោទប្រកាន់ និងទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងមូស្គូថា បានបំផ្លិចបំផ្លាញ ក៏ដូចជាបង្កគ្រោះមហន្តរាយដល់រោងចក្រថាមពលនុយក្លេអ៊ែរមួយនេះ ។
ជាចុងក្រោយក្រសួងបញ្ជាក់ថា អ៊ុយក្រែនកំពុងដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់នេះ ហើយគ្រោងនឹងបើកការវាយឆ្មក់ដោយប្រើកាំភ្លើងធំលើរោងចក្រ Zaporizhzhia ពីទីក្រុង Nikopol នៅថ្ងៃសុក្រនេះ នៅពេលដែលលោក Guterres ចុះទៅទីក្រុងកំពង់ផែ Odesa ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


