ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាមេរិក ៣ នាក់ទៀតយកជង្គង់សង្កត់ និងវាយក្បាលជនសង្ស័យផ្ទប់ដី (មានវីដេអូ)
មន្ត្រីប៉ូលិសរដ្ឋ Arkansas របស់សហរដ្ឋអាមេរិកចំនួន ៣ នាក់ត្រូវបានដកចេញពីតួនាទី និងផ្អាកបើកប្រាក់ខែ ហើយកំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីអង្គភាពរដ្ឋ និងសហព័ន្ធ ក្រោយការបង្ហោះវីដេអូដែលថតដោយអ្នកនៅជិតកន្លែងកើតហេតុបង្ហាញពី មន្ត្រីប៉ូលិសទាំងនោះបានយកជង្គង់សង្កត់ និងវាយក្បាលជនសង្ស័យផ្ទប់នឹងដី បន្ទាប់ពីចាប់ខ្លួន ។

ការបង្ហោះវីដេអូលើបណ្ដាញ Facebook របស់នាយកដ្ឋានប៉ូលិសទីក្រុង Crawford បានឲ្យដឹងថា អត្តសញ្ញាណមន្ត្រីអនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងការចាប់ខ្លួននេះមានដូចជា លោក Zack King និង Levi White ជាមន្ត្រីប៉ូលិសរងទីក្រុង Crawford ។
ចំណែកប៉ូលិសម្នាក់ទៀតនោះគឺលោក Thell Riddle ជាមន្ត្រីនៃនាយកដ្ឋានប៉ូលិសទីក្រុង Mulberry ខណៈជនសង្ស័យមានឈ្មោះ Randal Worcester អាយុ ២៧ ឆ្នាំមកពីទីក្រុង Goose Creek រដ្ឋ South Carolina ។

ទន្ទឹមនោះ ការិយាល័យមេធាវីអាមេរិកប្រចាំតំបន់ភាគខាងលិចនៃរដ្ឋ Arkansas បានបញ្ជាក់ថា ការស៊ើបអង្កេតសិទ្ធិពលរដ្ឋលើឧប្បត្តិហេតុនេះត្រូវបានបើកដំណើរការ ខណៈការិយាល័យ FBI និងផ្នែកសិទ្ធិស៊ីវិលនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក៏កំពុងស៊ើបអង្កេតផងដែរ ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យមេធាវីអាមេរិកបានឲ្យដឹងថា “FBI និងប៉ូលិសរដ្ឋ Arkansas នឹងប្រមូលភស្តុតាងដែលមានទាំងអស់ ហើយនឹងធានាថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយយុត្តិធម៌ ហ្មត់ចត់ និងមិនលម្អៀងឡើយ” ៕
ប្រែសម្រួលដោយ ៖ ជិវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ កូរ៉េខាងជើង អាចបាញ់នុយក្លេអ៊ែរ មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


