Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អ៊ុយក្រែន ប៉ងយកគណៈប្រតិភូថាមពលបរមាណូអន្តរជាតិ ធ្វើចំណាប់ខ្មាំង

បានផុស

នៅ

លោក Vladimir Rogov សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលយោធា-ស៊ីវិលរុស្ស៊ីក្នុងតំបន់ Zaporizhzhya បាននិយាយថា អាជ្ញាធរទីក្រុងកៀវមានបំណងយកបេសកជនរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្វើជាចំណាប់ខ្មាំង អំឡុងពេលចុះមកមើលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rogov ប្រាប់សារព័ត៌មាន Sputnik កាលពីថ្ងៃសៅរ៍ថា “បន្ទាប់ពីរុស្ស៊ីដណ្តើមយកបានរោងចក្រថាមពលនុយក្លេអ៊ែរដោយជោគជ័យ, គោលដៅនៃការបំផ្លិចបំផ្លាញរបស់អ៊ុយក្រែនគឺយកគណៈប្រតិភូ IAEA និងបុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរធ្វើជាចំណាប់ខ្មាំង ដូច្នេះពួកគេអាចយកអ្នកទាំងនោះប្រើប្រាស់ជាខែលការពារមនុស្សដើម្បីបង្កើតការគ្រប់គ្រងលើរោងចក្រថាមពលនុយក្លេអ៊ែរ” ។

លោក ​​Rogov បានបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រ Zaporozhye តាំងមុនពេលលទ្ធផលនៃការត្រួតពិនិត្យរបស់ IAEA មកម្ល៉េះ ហើយកាលពីថ្ងៃសុក្រ យ៉ាងហោចណាស់មានទូកល្បឿនលឿនចំនួន ២ គ្រឿង រួមជាមួយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់ បានចូលទៅក្នុងទន្លេ Dniper ពីទីក្រុង Kakhovka ដែលនៅជិតរោងចក្រមួយនេះ ។

ចំណែកយោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងដែរថា ទាហានឆ័ត្រយោងអ៊ុយក្រែនចំនួន ៦០ នាក់បានព្យាយាមដណ្តើមយករោងចក្រ Zaporozhye នៅមុនពេលការមកដល់នៃគណៈប្រតិភូ IAEA ដែលដឹកនាំដោយលោកអគ្គនាយក Rafael Grossi ។ ប៉ុន្តែទោះជាយ៉ាងណា ទាហានអ៊ុយក្រែនភាគច្រើនដែលបានមកតាមទូកទាំងនោះ ហើយបានចុះចតនៅលើច្រាំងនៃទីក្រុង Kakhovka ភាគឦសាននៃរោងចក្រ Zaporozhye ត្រូវបានកម្ចាត់ ។

ជាចុងក្រោយលោក ​​Rogov បញ្ជាក់ថា បេសកជន IAEA នឹងបន្តនៅក្នុងរោងចក្រ Zaporozhye យ៉ាងហោចណាស់រហូតដល់ថ្ងៃទី ៥ ខែកញ្ញា បន្ទាប់ពីគណៈប្រតិភូទាំងនោះបានមកដល់រោងចក្រនុយក្លេអ៊ែរកាលពីថ្ងៃព្រហស្បតិ៍ ហើយបានដើរជុំវិញកន្លែងផលិត និងត្រួតពិនិត្យផ្នែកខ្លះនៃរោងចក្រដែលត្រូវបានបំផ្លាញដោយការបាញ់ផ្លោងរបស់អ៊ុយក្រែននាពេលថ្មីៗនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សម្ព័ន្ធមិត្ត ពូទីន ថា លោកខាងលិចកំពុង “លេងអុកមរណៈ” ជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម