ព័ត៌មានអន្ដរជាតិ
លោក Min Aung Hlaing ជួបលោក Putin ជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ
មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានជួបពិភាក្សាគ្នាជាលើកដំបូងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុនមក ។
លោក Min Aung Hlaing បានប្រាប់លោក Putin ថា “ខ្ញុំមានមោទនភាពចំពោះអ្នកខ្លាំងណាស់ នៅពេលអ្នកចាប់ផ្តើមគ្រប់គ្រងប្រទេសរុស្ស៊ី ព្រោះអ្នកគឺជាអ្នកគ្រប់គ្រង និងរៀបចំស្ថិរភាពជុំវិញពិភពលោក ។ ចំណែកសហរដ្ឋអាមេរិក ដែលថ្កោលទោសកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងមីយ៉ាន់ម៉ា គឺពួកគេចង់រំខានដល់ស្ថិរភាពនៅក្នុងពិភពលោក និងក្នុងតំបន់” ។
លោក Min Aung Hlaing បាននិយាយទៀតថា “ហេតុផលសម្រាប់ការថ្កោលទោសដោយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការរវាងប្រទេសរបស់យើង គឺនៅក្នុងបំណងប្រាថ្នាធ្វើឲ្យមិនមានតុល្យភាពស្ថិរភាពពិភពលោក ។ នៅក្នុងពិភពលោកពហុប៉ូល ទាំងរុស្ស៊ី និងមីយ៉ាន់ម៉ា ចង់រក្សាសន្តិភាព និងស្ថិរភាព ខណៈអាស៊ានក៏ដើរតួនាទីយ៉ាងធំនៅក្នុងរឿងនេះផងដែរ ។
មេដឹកនាំយោធារូបនេះបញ្ជាក់ថា “នៅក្នុងបញ្ហានេះដែរ សហរដ្ឋអាមេរិកមិនពេញចិត្តនោះទេ ដោយសារតែខ្លួនចង់បង្កើតពិភពលោកឯកប៉ូល ។ ការជ្រៀតជ្រែកបែបនេះដោយសហរដ្ឋអាមេរិកតែងតែធ្វើឡើងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបង្កើតការពឹងផ្អែកលើប្រាក់ដុល្លារ” ។
លោក Min Aung Hlaing សង្កត់ធ្ងន់ថា ប្រទេសមីយ៉ាន់ម៉ាក៏បានចាប់ផ្តើមទិញផលិតផលប្រេងរបស់រុស្ស៊ីក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយនឹងទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតដំបូង ជាពិសេសត្រៀមខ្លួនជាស្រេចក្នុងការចំណាយលើការដឹកជញ្ជូនគិតជាប្រាក់រូបិ៍របស់រុស្ស៊ី ។
ចំណែកលោក Putin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោក Min Aung Hlaing ដែរថា ទំនាក់ទំនងរវាងរុស្ស៊ី និងមីយ៉ាន់ម៉ាកំពុងអភិវឌ្ឍជាវិជ្ជមាន ជាពិសេសគឺទំហំពាណិជ្ជកម្ម ពោលកើនឡើង ១៤០ ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វិមានក្រឹមឡាំង បញ្ជាក់ពេលវេលាដែលលោក ពូទីន ចុះទៅតំបន់ Donbass
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


