Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ក្នុងស្រុកមួយនៅជិតក្រុង បាងកក ឈានដល់កម្រិតគ្រោះថា្នក់ ម៉ាស៊ីនបូមទឹកក៏ជួយលែងបាន

បានផុស

នៅ

កម្រិតទឹកជំនន់នៅក្នុងស្រុក Rangsit នៃខេត្ត Pathum Thani ជិតទីក្រុងបាងកកប្រទេសថៃ កំពុងស្ថិតក្នុងកម្រិតគ្រោះថ្នាក់ បន្ទាប់ពីម៉ាស៊ីនបូមទឹកចំនួន ៩ គ្រឿងក្នុងចំណោម ២០ គ្រឿងដែលដាក់ដំណើរការសម្រាប់ជួយរំដោះទឹកបានខូច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រផ្លូវការរបស់ស្រុកបានបង្ហាញពីកម្រិតទឹកក្នុងប្រឡាយ Rangsit បានកើនឡើងពីកម្ពស់ ១.៧៨ ម៉ែត្រដល់ ១.៨០ ម៉ែត្រនៅព្រឹកនេះថ្ងៃព្រហស្បតិ៍នេះ ។

លោក Bowdaeng Takaew ប្រធាន​គម្រោង​គ្រប់​គ្រង​ទឹកនៅ​ស្រុក Rangsit បាន​បង្ហាញ​ឲ្យដឹង​ថា ក្រុមហ៊ុនមើល​ថែ​ជួសជុល​ម៉ាស៊ីន​បូម​ទឹក​កំពុងអស់​គ្រឿង​បន្លាស់ ហើយក្ដីបារម្ភរបស់យើងគឺថា គ្រឿងបន្លាស់នឹងត្រូវដឹកជញ្ជូនពីបរទេស ខណៈការដឹកជញ្ជូនត្រូវចំណាយពេលប្រហែល ៣ ថ្ងៃឯណោះ ។

ចំណែកប្រធាន​នាយកដ្ឋាន​ធារាសាស្ត្រ លោក Prapit Chanma បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​ថា លោក​នឹង​រក​ម៉ាស៊ីន​បូម​ទឹក​បន្ថែម​ទៀត​ដើម្បី​ជំនួស​ម៉ាស៊ីន​ដែល​ខូច អំឡុងពេលរង់ចាំ​ទទួលគ្រឿងបន្លាស់សម្រាប់ការ​ជួសជុល ។

ស្របពេលជាមួយគ្នានេះ ការិយាល័យស្រុក Rangsit ក៏បាន​ប្រកាស​ដែរ​ថា ពួក​គេ​នឹង​ជួយ​អ្នក​ស្រុក​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយជំរុញឲ្យជនរងគ្រោះដោយទឹកជំនន់ផ្តល់ដំណឹងណាមួយតាមរយៈបណ្ដាញអនឡាញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Thaiger

ចុចអាន ៖ បាងកក បិទសាលារៀន និងសាកលវិទ្យាល័យមួយចំនួន ដោយសារទឹកជំនន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម