ព័ត៌មានអន្ដរជាតិ
លោកខាងលិច កំពុងកៀងគរក្រុមហ៊ុនផលិតអាវុធជួយ អ៊ុយក្រែន
រដ្ឋាភិបាលលោកខាងលិចកំពុងកៀងគរក្រុមហ៊ុនផលិតសព្វាវុធរបស់ពួកគេដើម្បីបង្កើនផលិតកម្ម និងបំពេញបន្ថែមឃ្លាំងស្តុកអាវុធដែលកំពុងថយចុះយ៉ាងខ្លាំង ដោយសារតែការផ្គត់ផ្គង់ដល់សមរភូមិរបស់អ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីក្នុងរយៈពេលជាង ៦ ខែមកនេះ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រកាសក្នុងសប្តាហ៍នេះថា កិច្ចប្រជុំរបស់នាយកជាន់ខ្ពស់សព្វាវុធជាតិមកពីបណ្តាប្រទេសសម្ព័ន្ធមិត្ត គឺដើម្បីធ្វើផែនការរយៈពេលវែងសម្រាប់ផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងកសាងឃ្លាំងអាវុធផ្ទាល់ខ្លួនរបស់ពួកគេឡើងវិញ ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រទេសចំនួន ៥០ ដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ថា “ពួកគេនឹងពិភាក្សាពីរបៀបដែលមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់យើង អាចបំពាក់អាវុធឲ្យកងកម្លាំងរបស់អ៊ុយក្រែនទាំងល្អបំផុត និងមានសមត្ថភាពបំផុតតាមដែលពួកគេត្រូវការ” ។

ចំណែកប្រធានផ្នែកទទួលអាវុធរបស់មន្ទីរបញ្ចកោណ លោក Bill LaPlante បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា “គោលដៅរបស់យើងគឺដើម្បីកំណត់របៀបដែលយើងអាចបន្តធ្វើការជាមួយគ្នា ដើម្បីបង្កើនការផលិតអាវុធដែលមានសមត្ថភាពល្អៗ ជាពិសេសគឺដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាបង្កើនអន្តរប្រតិបត្តិការ និងលទ្ធភាពដោះដូរប្រព័ន្ធអាវុធរបស់យើងជាដើម” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ រុស្ស៊ី បាញ់ផ្លោងរោងចក្រថាមពលកម្ដៅកាត់ផ្ដាច់អគ្គិសនីនៅភាគខាងកើត អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


