ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយរុស្ស៊ីមួយក្រុមទៀត ចេញមុខទាមទារឲ្យលោក ពូទីន ចុះចេញពីតំណែង
លោក វ្ល៉ាឌីមៀរ ពូទីន កាន់តែរងសម្ពាធ ខណៈអ្នកនយោបាយរុស្ស៊ីមួយក្រុមបានចេញមុខទាមទារឲ្យលោកលាលែងពីតំណែង បន្ទាប់ពីរុស្ស៊ីជួបបញ្ហាក្នុងការប្រតិបត្តិការនៅ អ៊ុយក្រែន។
មន្ត្រីមកពី១៨ស្រុកនៃទីក្រុង Moscow, St. Petersburg និង Kolpino បានធ្វើសេចក្តីថ្លែងការណ៍នៅលើ Twitter ដោយពួកគេបានក្លាយជាក្រុមទីបីហើយ ដែលធ្វើដូច្នេះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ បន្ទាប់ពីការអំពាវនាវស្រដៀងគ្នាកាលពីថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍។
ពួកគេបានសរសេរនៅលើ Twitter របស់ Xenia Torstrem ដែលជាអនុប្រធានទីក្រុង St Petersburg ថា “យើងជឿថា សកម្មភាពរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ គឺធ្វើឲ្យប៉ះពាល់ដល់អនាគតរបស់រុស្ស៊ី និងប្រជាជនរបស់ខ្លួន។ យើងទាមទារឲ្យលោក វ្ល៉ាឌីមៀរ ពូទីន លាលែងពីតំណែងជាប្រធានសហព័ន្ធរុស្ស៊ី”។
ការទាមទារនេះ ត្រូវបានគាំទ្រដោយហត្ថលេខារបស់សមាជិកក្រុមប្រឹក្សាមូលដ្ឋានចំនួន ១៨ រូប មកពីស្រុកក្នុងក្រុងទាំងបី។
ការទាមទារជាសាធារណៈ ត្រូវបានធ្វើឡើងបន្ទាប់ពីរុស្ស៊ី ជួបប្រទះបរាជ័យដ៏មិននឹកស្មានដល់ ដោយកងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតបតដូចផ្លេកបន្ទោរ បណ្តេញទាហានរុស្ស៊ី ក្នុងតំបន់ Kharkiv។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។
លោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


