ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ
ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំនៅទីក្រុងប៊ែរឡាំងលោក Sergey Nechaev បាននិយាយកាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា ប្រទេសអាល្លឺម៉ង់ បានឆ្លងកាត់ខ្សែបន្ទាត់ក្រហមជាមួយរុស្ស៊ីហើយ ដោយសារតែការបញ្ជូនសព្វាវុធទៅអ៊ុយក្រែន។

អ្នកការទូតបន្ថែមថា ការសម្រេចចិត្តនេះ បានធ្វើឲ្យខូចដល់ការផ្សះផ្សារយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ និងការឈ្លានពានរបស់ណាស៊ី នៅសហភាពសូវៀត។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia លោកនិយាយថា “ការពិតដែលថា អ៊ុយក្រែនកំពុងត្រូវបានផ្គត់ផ្គង់ជាមួយនឹងអាវុធដ៍សាហាវផលិតដោយអាល្លឺម៉ង់ ដែលត្រូវបានប្រើមិនត្រឹមតែប្រឆាំងនឹងសមាជិកយោធារុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជាជនស៊ីវិលនៃតំបន់ Donbass ផងដែរនោះ គឺបានឆ្លងកាត់ខ្សែបន្ទាត់ក្រហមហើយ”។

ទីក្រុងប៊ែរឡាំងគួរតែដឹងឲ្យកាន់តែច្បាស់ ដោយពិចារណាលើទំនួលខុសត្រូវខាងសីលធម៌ និងជាប្រវត្តិសាស្ត្រ ដែលអាល្លឺម៉ង់មានចំពោះប្រជាជនរបស់យើង សម្រាប់ឧក្រិដ្ឋកម្មណាស៊ី។ ពួកគេបានឆ្លងកាត់ខ្សែបន្ទាត់ក្រហម ដែលមិនអាចបកក្រោយបាន។
ដោយបោះបង់គោលនយោបាយដ៏យូរអង្វែងរបស់ខ្លួន ក្នុងការមិនបញ្ជូនសព្វាវុធចូលទៅក្នុងតំបន់ជម្លោះប្រដាប់អាវុធ, ទីក្រុងប៊ែរឡាំង បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ រដ្ឋាភិបាលអាល្លឺម៉ង់និយាយថា ខ្លួនមានទំនួលខុសត្រូវខាងសីលធម៌ក្នុងការគាំទ្រទីក្រុងកៀវ ដូច្នេះអ៊ុយក្រែនអាចការពារខ្លួនប្រឆាំងនឹងរុស្ស៊ីបាន។
អាល្លឺម៉ង់ ក៏បានចូលរួមកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការកាត់ផ្តាច់សេដ្ឋកិច្ចចេញពីប្រទេសរុស្ស៊ីផងដែរ។ អាជីវកម្មអាល្លឺម៉ង់ បានពឹងផ្អែកលើឧស្ម័នធម្មជាតិរុស្ស៊ីតម្លៃថោកអស់រយៈពេលប្រាំទសវត្សរ៍មកហើយ ចាប់តាំងពីមុនពេលសហភាពសូវៀតដួលរលំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន វាយយកបានទឹកដី ៦០០០ គីឡូម៉ែត្រការ៉េ វិញ ពី រុស្ស៊ី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


