ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ត្រៀមទិញប្រព័ន្ធការពារមីស៊ីល ទប់ទល់ការវាយប្រហាររបស់ រុស្ស៊ី
អធិការបតី Olaf Scholz បាននិយាយថា ប្រទេសអាល្លឺម៉ង់កំពុងពិចារណា ទិញប្រព័ន្ធការពារមីស៊ីល ដើម្បីការពារប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពលរបស់រុស្ស៊ី។

នៅពេលសួរថាតើអាល្លឺម៉ង់អាចទិញប្រព័ន្ធដូចជា Iron Dome របស់អ៊ីស្រាអែលដែរឬទេ លោកបានប្រាប់ទូរទស្សន៍សាធារណៈ ARD ថា “នេះពិតជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលយើងកំពុងពិភាក្សា និងសម្រាប់ហេតុផលដ៏ល្អ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថាតើប្រព័ន្ធការពារមីស៊ីលប្រភេទណាដែលក្រុងប៊ែរឡាំងកំពុងពិចារណាទិញនោះទេ។

នៅពេលសួរថាតើប្រទេសអាល្លឺម៉ង់ ចង់ទិញប្រព័ន្ធការពារមួយ ដែលមានរយៈចម្ងាយឆ្ងាយជាងប្រព័ន្ធការពារ Patriot ដែលមានស្រាប់ដែរឬទេ, លោក Scholz បានឆ្លើយតបថា “យើងត្រូវដឹងថា យើងមានអ្នកជិតខាងដែលត្រៀមខ្លួនក្នុងការប្រើអំពើហិង្សាដើម្បីពង្រឹងផលប្រយោជន៍របស់ពួកគេ”។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ បានផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ខ្លួន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានប្រកាសផ្តល់ប្រាក់រាប់សិបពាន់លានដុល្លារបន្ថែមទៀតសម្រាប់កងទ័ព ហើយបានសន្យាថា នឹងបំពេញតាមគោលដៅចំណាយយោធារបស់ណាតូចំនួន ២% នៃផលិតផលក្នុងស្រុកសរុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន បញ្ជាក់ច្បាស់ៗ កាលបរិច្ឆេទ ដែលលោក ពូទីន កំណត់បញ្ចប់សង្គ្រាម ស្របនឹងព្រឹត្តិការណ៍ធំមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


