ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសផ្តល់រថក្រោះដែលប្រើរួច ទៅឲ្យ អ៊ុយក្រែន
ប្រទេសចំនួន ៤០ បានចូលរួមកិច្ចប្រជុំកំពូលអាវុធ កាលពីថ្ងៃអង្គារទី២៦ខែមេសា នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein ភាគនិរតីប្រទេសអាល្លឺម៉ង់ ក្នុងនោះរួមមានទាំងសមាជិកអង្គការណាតូ ហើយក៏មានប្រទេសមួយចំនួនដូចជាអ៊ីស្រាអែល ជប៉ុន និងអូស្ត្រាលីផងដែរ។

នៅពេលចាប់ផ្តើមកិច្ចចរចា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើអ្វីៗ ដើម្បីជួយអ៊ុយក្រែនឲ្យឈ្នះការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងការលុកលុយដោយមិនញញើតរបស់រុស្ស៊ី។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht បានប្រកាសថា ទីក្រុងប៊ែរឡាំង បានយល់ព្រម ក្នុងការបញ្ជូនរថក្រោះប្រឆាំងយន្តហោះធុន Gepard (Cheetah) ដែលប្រើរួច ទៅឲ្យអ៊ុយក្រែន។

លោកស្រី Lambrecht បានប្រកាសពីការផ្គត់ផ្គង់នេះ អំឡុងពេលថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។
លោកស្រីបាននិយាយក្នុងសុន្ទរកថាថា “កាលពីម្សិលមិញ យើងបានសម្រេចចិត្តថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះប្រឆាំងយន្តហោះ Gepard ទៅឲ្យអ៊ុយក្រែន”។

ប្រព័ន្ធប្រឆាំងយន្តហោះ Gepard ត្រូវបានបង្កើតឡើងក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ ប៉ុន្តែត្រូវបានអភិវឌ្ឍន៍ជាច្រើនដង ដោយបំពាក់គ្រឿងអេឡិចត្រូនិចចុងក្រោយបង្អស់។
លោកស្រី Lambrecht ក៏បាននិយាយដែរថា ទីក្រុងប៊ែរឡាំងកំពុងបង្វឹកទាហានអ៊ុយក្រែននៅលើទឹកដីអាល្លឺម៉ង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ អាមេរិក និងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នា រាល់ខែស្តីពីការបំពាក់អាវុធដល់ អ៊ុយក្រែន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


