ព័ត៌មានអន្ដរជាតិ
បារាំងប្រកាសបណ្តេញអ្នកការទូតរុស្ស៊ី ខណៈក្រុងមូស្គូប្តេជ្ញាឆ្លើយតបវិញ
ប្រទេសបារាំងនឹងបណ្តេញអ្នកការទូតរុស្ស៊ីជាច្រើននាក់ចេញ។ នេះបើយោងតាមក្រសួងការបរទេសបារាំងបានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មានរុស្ស៊ីបានផ្សាយថា រដ្ឋាភិបាលក្រុងមូស្គូ បានសន្យាឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងបារីសនៃការបណ្តេញអ្នកការទូតវិញដែរ។

យោងតាមក្រសួងការបរទេសបារាំងបានឲ្យដឹងថា ៖«ចំណាត់ការនេះគឺជាផ្នែកមួយនៃវិធីសាស្ត្រអឺរ៉ុប» ហើយសកម្មភាពនៃអ្នកការទូតត្រូវបានកំណត់ជាគោលដៅដោយវិធានការទាំងនោះគឺផ្ទុយពីផលប្រយោជន៍សន្តិសុខរបស់បារាំង។
តាមការផ្សាយរបស់ទូរទស្សន៍ BFM បានផ្សាយថា អ្នកការទូតរុស្ស៊ីប្រហែលជា៣០នាក់នឹងទទួលរងប៉ះពាល់ពីការសម្រេចចិត្តនេះ។
ក្នុងការអត្ថាធិប្បាយទៅកាន់សារព័ត៌មាន RIA Novosti ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបនឹងការសម្រេចចិត្តរបស់ទីក្រុងបារីស។
ប្រទេសអឺរ៉ុបជាច្រើនបានចាប់ផ្តើមវិធានការថ្មីនៃការបណ្តេញចេញអ្នកការទូតរុស្ស៊ីកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការសម្លាប់រង្វាលនៅ Bucha ជាទីប្រជុំជនតូចមួយនៅភាគខាងជើងទីក្រុងកៀវ។
ប្រទេសអ៊ុយក្រែនបានធ្វើការថ្កោលទោសភ្លាមៗចំពោះការស្លាប់ទៅលើកម្លាំងទ័ពរុស្ស៊ីដែលបានចូលកាន់កាប់តំបន់ Bucha កាលពីពេលថ្មីៗនេះ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធដាច់អហង្ការចំពោះការស្លាប់ទាំងនោះ និងបានលើកឡើងថា រឿងទាំងមូលគឺជាការបង្កហេតុ។
ប្រទេសលីទុយអានីបានបញ្ជាឲ្យឯកអគ្គរដ្ឋទូតរុស្ស៊ីចាកចេញពីប្រទេសទាំងស្រុងដោយលើកឡើងពីសកម្មភាពឈ្លានពានឥតឈប់ឈររបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រកាសពីការបណ្តេញចេញអ្នកការទូតរុស្ស៊ីជាច្រើនចេញពីប្រទេសក្នុងរយៈពេល៥ថ្ងៃ។
លោកស្រីមានប្រសាសន៍ថា ៖«បុគ្គលិកទូតដែលរងប៉ះពាល់បានកំពុងធ្វើការងាររាល់ថ្ងៃប្រឆាំងនឹងសេរីរបស់យើង ប្រឆាំងនឹងការរួបរួមនៃសង្គមរបស់យើង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


