ព័ត៌មានអន្ដរជាតិ
EU នឹងកាត់បន្ថយការពឹងផ្អែកសម្ភារៈកម្រ និងសំខាន់ៗពី ចិន-រុស្ស៊ី
ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុប (EU) នឹងធ្វើការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនសម្រាប់សម្ភារៈកម្រ និងសំខាន់ៗពីប្រទេសមួយចំនួន ជាពិសេសគឺប្រទេសចិន និងរុស្ស៊ី ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់រដ្ឋជាសមាជិកនៅសភាអឺរ៉ុបកាលពីថ្ងៃពុធ, លោកស្រី Von der Leyen បានថ្លែងថា លោកស្រីកំពុងស្នើសុំច្បាប់ដើម្បីធ្វើឲ្យមានអ្នកផ្គត់ផ្គង់ច្រើន និងបង្កើតទុនបម្រុងនៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ EU លើប្រទេសចិន និងប្រទេសមួយចំនួនទៀត ។
លោកស្រីក៏បាននិយាយផងដែរថា ពិសេសនោះគឺការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដោយសារតែមានតម្លៃខ្ពស់ ។ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន “មិនត្រឹមតែជាសង្គ្រាមដែលរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនប៉ុណ្ណោះទេ តែនេះក៏ជាសង្រ្គាមលើថាមពលរបស់យើងផងដែរ ។

ជាចុងក្រោយលោកស្រី Von der Leyen បញ្ជាក់ថា “វាជាសង្រ្គាមសេដ្ឋកិច្ចរបស់យើង ហើយវាក៏ជាសង្រ្គាមលើតម្លៃរបស់យើងផងដែរ ។ រឿងសំខាន់មួយទៀតនោះគឺវាជាសង្គ្រាមលើអនាគតរបស់យើងតែម្ដង” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


