ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយ អាល្លឺម៉ង់ ព្យាករណ៍ជោគវាសនាបំពង់បង្ហូរប្រេង Nord Stream 2 របស់ រុស្ស៊ី
លោក Stephan Weil ប្រមុខរដ្ឋ Lower Saxony របស់អាល្លឺម៉ង់បានព្យាករណ៍ថា បំពង់បង្ហូរប្រេង Nord Stream 2 ដែលបូមឧស្ម័នពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងត្រូវទុកចោលដោយគ្មានពេលកំណត់ ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ, លោកអភិបាលរដ្ឋបាននិយាយថា គម្រោងបំពង់បង្ហូរប្រេងនេះនឹងមិនមានការរស់ឡើងវិញនោះទេ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចាកចេញពីតំណែង ។
លោកអភិបាលរដ្ឋបានអះអាងទៀតថា “សកម្មភាពនេះគឺ វិមានក្រឹមឡាំងបានដុតបំផ្លាញស្ពានចម្លងរបស់ខ្លួន និងមិនអាចស្តារឡើងវិញបានទេ ហើយស្ថានភាពរបស់លោកខាងលិចនឹងងើបឡើងវិញលឿនជាងសេដ្ឋកិច្ចរុស្ស៊ីទៅទៀត” ។
លោក Weil បញ្ជាក់ថា ដំណើរការជើងទី ២ នៃបំពង់បង្ហូរប្រេង Nord Stream ដែលមានស្រាប់បានចាប់ផ្តើមនៅក្នុងខែឧសភា ឆ្នាំ ២០១៨ ហើយគម្រោងនេះរំពឹងថា នឹងធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីកើនឡើងទ្វេដងដល់ប្រទេសអាល្លឺម៉ង់ ។ ប៉ុន្តែវាបែរជាផ្ទុយស្រឡះ ពោលក្នុងខែកក្កដា និងសីហា រុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេង Nord Stream 1 មុនពេលបិទវាទាំងស្រុងនៅដើមខែកញ្ញា ។
ទន្ទឹមនោះ ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom បានលើកឡើងពីបញ្ហាបច្ចេកទេសដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានបញ្ជាក់យ៉ាងច្បាស់ថា បំពង់បង្ហូរប្រេងនេះនឹងមិនដំណើរការឡើងវិញទេ រហូតដល់ទណ្ឌកម្មរបស់លោកខាងលិចត្រូវបានដកចេញ ។
ស្របពេលជាមួយគ្នានេះ តម្លៃប្រេងបានកើនឡើងយ៉ាងគំហុក គួបផ្សំនឹងការបិទបំពង់ប្រេង Nord Stream 1 ធ្វើឲ្យ រដ្ឋាភិបាលអាល្លឺម៉ង់បានដាក់វិធានការបន្ទាន់ ដើម្បីធានាថា ប្រទេសនេះមានថាមពលគ្រប់គ្រាន់ ដើម្បីតស៊ូរស់ក្នុងរដូវរងានេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ តើប្រទេសណាខ្លះហើយទទួលបានការនាំចេញស្បៀងអាហារពី អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


