ព័ត៌មានអន្ដរជាតិ
កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បាញ់កុមារីអាយុ១០ឆ្នាំចំក្បាល អំឡុងពេលធ្វើបាតុកម្ម
ក្រុមសិទ្ធិមនុស្សបាននិយាយថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានបាញ់កាំភ្លើងចំក្បាលក្មេងស្រីជនជាតិឃើដ អាយុ១០ឆ្នាំម្នាក់ ដោយបណ្តាលឲ្យនាងរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុង Bukan ដែលជាកន្លែង កំពុងផ្ទុះបាតុកម្មពាក់ព័ន្ធការស្លាប់របស់ Zhina Amini។

បាតុកម្មបានចាប់ផ្តើម បន្ទាប់ពីជនជាតិឃើដឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំមកពីទីក្រុង Saqiz របស់អ៊ីរ៉ង់ បានស្លាប់គួរឲ្យសង្ស័យកាលពីថ្ងៃសុក្រ បន្ទាប់ពីសន្លប់ដោយសារការប៉ះទង្គិច។
យោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Hengaw និងក្រុមគ្រួសារបានឲ្យដឹងថា Amini ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍មុន ក្នុងទីក្រុង តេហេរ៉ង់ ហើយដាក់ឃុំឃាំង និងត្រូវបានគេធ្វើទារុណកម្មរាងកាយ។

ចាប់តាំងពីការស្លាប់របស់នាង បាតុកម្មបាននិងកំពុងបន្តនៅទូទាំងទីក្រុងរបស់ជនជាតិឃើដ ក្នុងតំបន់ Kurdistan ក៏ដូចជាខេត្ត West Azarbaijan ផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការដែលកងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប្រើប្រាស់គ្រាប់កាំភ្លើងពិត ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកពួកគេ។
ក្រុមសិទ្ធិមនុស្សបានកត់សម្គាល់នៅក្នុងការបង្ហោះ Facebook ដាច់ដោយឡែកថា បាតុករជនជាតិឃើដ២នាក់ឈ្មោះ Fuad Qadimi និង Mohsin Mohamedi ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ និងជាង ១៥ នាក់ផ្សេងទៀតរងរបួស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bas News
ចុចអាន៖ អ៊ីរ៉ង់ គំរាម កម្ទេច អ៊ីស្រាអែល បើហ៊ានវាយប្រហារ កម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


