ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង Talas ចាប់ផ្តើមសម្លាប់មនុស្ស និងបង្កការបាក់ដីនៅ ជប៉ុន
ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ព្យុះទីហ្វុង Talas បានវាយប្រហារភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃសៅរ៍ទី២៤ខែកញ្ញានេះ ជាមួយភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង ហើយបានសម្លាប់មនុស្ស២នាក់ និងបណ្តាលឲ្យ រាប់ម៉ឺនគ្រួសារគ្មានអគ្គិសនីប្រើប្រាស់។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា ទីក្រុង Shizuoka ភាគនិរតីនៃរាជធានី តូក្យូ ជាកន្លែងរងគ្រោះខ្លាំងជាងគេ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិត ៤១៧មិល្លីម៉ែត្រ។
កម្លាំងខ្យល់នៅកណ្តាលព្យុះទីហ្វុង Talas គឺមានល្បឿនប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈខ្យល់កន្ត្រាក់មានល្បឿនប្រហែល ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

យោងតាមក្យូដូ, បុរសម្នាក់ក្នុងវ័យ៤០ឆ្នាំប្លាយ បានស្លាប់ដោយការរអិលបាក់ដី ហើយបុរសអាយុ ២៩ ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីរថយន្តរបស់គាត់ ធ្លាក់ចូលទៅក្នុងអាងស្តុកទឹក។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Chubu Electric Power Grid និយាយថា អគ្គិសនីក៏ត្រូវបានកាត់ផ្តាច់ចំពោះគ្រួសារប្រហែល ១២០ ០០០ ផងដែរ។

ទោះបីជា JMA បានបន្ទាបកម្រិតព្យុះទីហ្វុងនេះទៅជាព្យុះស៊ីក្លូនក្រៅត្រូពិក នៅព្រឹកថ្ងៃសៅរ៍ទី២៤ខែកញ្ញាក៏ដោយ ប៉ុន្តែ JMA បានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅក្នុងទីក្រុង Shizuoka និងបានប្រកាសឲ្យប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់។
ទីក្រុង Yokohama ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីតូក្យូ ក៏បានចេញសេចក្តីណែនាំអំពីការជម្លៀសប្រជាជនប្រហែល ៣០០០នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កាណាដា ត្រៀមខ្លួនទប់ទល់ជាមួយ ព្យុះសង្ឃរាខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


