ព័ត៌មានអន្ដរជាតិ
ជនជាតិ រុស្ស៊ី ជាង ១៩៤,០០០ នាក់ហើយសម្រុកចេញពីប្រទេស ក្រោយលោក ពូទីន ប្រកាសកែនទ័ព
ជនជាតិរុស្ស៊ីជាង ១៩៤,០០០ នាក់ហើយបានភៀសខ្លួនទៅកាន់ប្រទេសហ្វាំងឡង់ ហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសដើម្បីទៅប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ។
ប្រទេសហ្សកហ្ស៊ីបាននិយាយថា ជនជាតិរុស្សីជាង ៥៣,០០០ នាក់បានចូលទៅក្នុងប្រទេសនេះ ចាប់តាំងពីសប្តាហ៍មុនមក ខណៈទីភ្នាក់ងារឆ្មាំព្រំដែនហ្វាំងឡង់ក៏បាននិយាយផងដែរថា មនុស្សជាង ៤៣,០០០ នាក់បានមកចូលមកដល់ប្រទេសក្នុងរយៈពេលដូចគ្នានេះ ។
ដោយឡែក មន្ត្រីនៅប្រទេសកាហ្សាក់ស្ថានវិញបានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ៩៨,០០០ បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួន ខណៈ ៣,០០០ នាក់ទៀតបានចូលប្រទេសម៉ុងហ្គោលីដែលមានព្រំប្រទល់ជាប់គ្នា ។
ប្រទេសហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន ដែលធ្លាប់ជាផ្នែកនៃអតីតសហភាពសូវៀតសុទ្ធតែផ្តល់ការចូលដោយគ្មានទិដ្ឋាការដល់ជនជាតិរុស្ស៊ី ជាអំណោយផលមួយសម្រាប់អ្នកដែលធ្វើដំណើរតាមផ្លូវគោកដើម្បីគេចពីការកែននេះ ខណៈប្រទេសហ្វាំងឡង់ និងន័រវែសគឺត្រូវការទិដ្ឋាការសម្រាប់ការចូលទៅកាន់ទឹកដីរបស់ខ្លួន ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា គោលបំណងនៃការប្រកាសកែននេះគឺសំដៅតែលើបុរសប្រហែល ៣០០,០០០ នាក់ប៉ុណ្ណោះដែលមានអាយុពី ១៨ ទៅ ៥០ ឆ្នាំ ប៉ុន្តែដោយសារតែមានការឃោសនាពីព័ត៌មានខាងក្រៅបង្កឲ្យពលរដ្ឋរុស្ស៊ីមានការភ័យខ្លាច និងរត់គេចខ្លួនពីការកែននេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ សម្ព័ន្ធមិត្តលោក ពូទីន ប្រាប់ជំហរប្រើអាវុធនុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


