ព័ត៌មានអន្ដរជាតិ
អង់គ្លេសអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដទី ២ ស្របពេលស្ថានភាពកាន់តែធ្ងន់ធ្ងរ
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford ត្រូវបានអនុម័តឲ្យប្រើប្រាស់ក្នុងចក្រភពអង់គ្លេស ។
ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំង ១០០ លានដូសពីក្រុមហ៊ុនផលិត AstraZeneca ដោយចំនួននេះគ្រប់គ្រាន់ក្នុងការចាក់ដល់ប្រជាជន ៥០ លាននាក់ ។

ការអនុម័តដោយនិយតករឱសថមានន័យថា វ៉ាក់សាំងនេះមានទាំងសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការពារជំងឺកូវីដ ១៩ ។
ទន្ទឹមនោះការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងថ្មីនេះធ្វើឡើង បន្ទាប់ពីសុខភាពសាធារណៈអង់គ្លេសបាននិយាយថាប្រទេសនេះកំពុងប្រឈមនឹងកម្រិតនៃការឆ្លងដែលមិនធ្លាប់មានពីមុនមក ។
គួរបញ្ជាក់ថា វាជាការអនុម័តប្រើប្រាស់វ៉ាក់សាំងទី ២ នៅចក្រភពអង់គ្លេស បន្ទាប់ពីវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ត្រូវបានផ្តល់ឲ្យនៅក្នុងខែធ្នូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


