Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន៩ ប្រកាសគាំទ្រឲ្យ អ៊ុយក្រែន ចូល អង្គការណាតូ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីនៃសមាជិកចំនួន៩ របស់អង្គការណាតូ បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យទី០២ខែតុលា ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះសមាជិកភាពរបស់ប្រទេសអ៊ុយក្រែន ហើយថែមទាំងជំរុញឲ្យសម្ព័ន្ធមិត្តទាំងអស់បង្កើនការគាំទ្រផ្នែកយោធា ចំពោះទីក្រុងកៀវ ទៀតផង។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky

សេចក្តីថ្លែងការណ៍នេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានប្រកាសពីចេតនានៃប្រទេសរបស់គាត់ ក្នុងការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូជាបន្ទាន់។

ប្រធានាធិបតីសាធារណរដ្ឋឆេក អេស្តូនី ឡាតវី លីទុយអានី ម៉ាសេដូនីខាងជើង ម៉ុងតេណេហ្គ្រោ ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគីបាននិយាយថា “យើងឈរយ៉ាងរឹងមាំនៅពីក្រោយការសម្រេចចិត្តរបស់កិច្ចប្រជុំកំពូល ប៊ុយការ៉េស ណាតូ ឆ្នាំ២០០៨ ទាក់ទងនឹងសមាជិកភាពនាពេលអនាគតរបស់អ៊ុយក្រែន”។

ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky

នៅក្នុងកិច្ចប្រជុំកំពូល ប៊ុយការ៉េស, សមាជិកសម្ព័ន្ធភាព បានស្វាគមន៍ចំពោះសេចក្តីប្រាថ្នាសម្រាប់សមាជិកភាពក្នុងអង្គការណាតូ របស់អ៊ុយក្រែន និងហ្សកហ្ស៊ី ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាណាមួយ សម្រាប់ការចូលជាសមាជិករបស់ប្រទេសទាំងនេះទេ។

សេចក្តីថ្លែងការណ៍នោះនិយាយថា “យើងគាំទ្រអ៊ុយក្រែនក្នុងការការពារខ្លួន ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទាមទារឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីដែលកាន់កាប់ទាំងអស់ជាបន្ទាន់ និងលើកទឹកចិត្តសម្ព័ន្ធមិត្តទាំងអស់ ឲ្យបង្កើនជំនួយយោធារបស់ពួកគេយ៉ាងលើសលប់ដល់អ៊ុយក្រែន”។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg

ទន្ទឹមនឹងនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា “ការសម្រេចចិត្តណាមួយស្តីពីសមាជិកភាព ត្រូវតែធ្វើឡើងដោយការឯកភាពនៃសមាជិកទាំង៣០។ បច្ចុប្បន្ន អាទិភាពកំពូលរបស់ប្លុកនេះគឺ គាំទ្រអ៊ុយក្រែន ទាំងផ្នែកយោធា និងផ្នែកហិរញ្ញវត្ថុ។ នេះក៏ជាវិធីល្អបំផុតដើម្បីឆ្លើយតប ចំពោះសកម្មភាពរបស់រុស្ស៊ីផងដែរ”។

គួរបញ្ជាក់ថា ការប្រកាសរបស់ លោក Zelensky អំពីការប៉ុនប៉ងចូលណាតូ បានកើតឡើងនៅថ្ងៃតែមួយដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការដាក់បញ្ចូលតំបន់ចំនួន៤ ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន ដណ្តើម បាន មកវិញទាំងស្រុងនូវមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម