ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បាញ់មីស៊ីលខុសបច្ចេកទេស ធ្វើឲ្យប្រជាពលរដ្ឋ ភ័យស្លន់ស្លោ (មានវីដេអូ)
នៅថ្ងៃពុធទី ០៥ខែតុលានេះ យោធាកូរ៉េខាងត្បូង បានចេញសុំទោសបន្ទាប់ពីការបាញ់មីស៊ីលខុសបច្ចេកទេស ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក។

ការបាញ់មីស៊ីលខុសបច្ចេកទេសនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមប្រជាជនដែលរស់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Gangneung ដោយពួកគេរាយការណ៍ថា បានឮសំឡេងផ្ទុះ និងឃើញភ្លើងឆេះពេញមួយយប់។
ការបាញ់ខុសបច្ចេកទេសនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោផងដែរ និងនាំឲ្យមនុស្សជាច្រើនជឿថា វាអាចជាការវាយប្រហាររបស់កូរ៉េខាងជើង។
វាចំណាយពេលរហូតដល់ទៅប្រាំពីរម៉ោងឯណោះទើបយោធាទទួលស្គាល់អំពីឧបទ្ទវហេតុនេះ ហើយនិយាយថា គ្មានអ្នកស្លាប់ឬរបួសឡើយ។
ការបាញ់បង្ហោះនេះ គឺជាការឆ្លើយតបទៅនឹងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង លើប្រទេសជប៉ុនកាលពីព្រឹកថ្ងៃអង្គារទី០៤ខែតុលា។
នេះជាលើកទីមួយហើយ ដែលទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលពីលើប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១៧មក ហើយវាជំរុញឲ្យមានការបង្ហាញកម្លាំងពីសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដែលបានធ្វើសមយុទ្ធយោធារួមគ្នា។
ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ក៏បានបាញ់មីស៊ីលផ្លោងចូលទៅក្នុងសមុទ្រខាងកើតផងដែរ ឬត្រូវបានគេស្គាល់ថាជាសមុទ្រជប៉ុន ដែលពុះចែកឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។

ក្រោយមក យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលមួយគ្រាប់របស់ពួកគេ បានបាញ់ខុសបច្ចេកទេស ហើយធ្លាក់ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះ តែនេះគឺជាមីស៊ីលផ្សេងពីមីស៊ីលដែលបាញ់ជាមួយអាមេរិក។
យោធាក៏បាននិយាយផងដែរថា មីស៊ីល Hyunmoo-2 មានបំពាក់ក្បាលគ្រាប់ ប៉ុន្តែវាមិនផ្ទុះទេ ហើយបានសុំទោសចំពោះការបង្កក្តីព្រួយបារម្ភ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៤គ្រាប់ទាំងព្រឹក ឆ្លើយតបទៅ កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


