ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាញ់មីស៊ីល ៤គ្រាប់ទាំងព្រឹក ឆ្លើយតបទៅ កូរ៉េខាងជើង (មានវីដេអូ)
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបាញ់បង្ហោះមីស៊ីលចំនួន ៤គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ នៅព្រឹកថ្ងៃពុធទី០៥ខែតុលានេះ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ការបាញ់បង្ហោះនេះរួមមានមីស៊ីល ATACMS ចំនួនបួនគ្រាប់។ អាវុធបែបនេះ គឺជាមីស៊ីលបាញ់ចេញពីដី ដែលអាចហោះបានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ។
ការធ្វើតេស្តនេះ គឺជាសមយុទ្ធលើកទីពីររបស់សម្ព័ន្ធមិត្តក្នុងរយៈពេលតិចជាង ២៤ ម៉ោងបន្ទាប់ពីការបាញ់សាកល្បងបង្កហេតុ កាលពីព្រឹកថ្ងៃអង្គារដោយប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលផ្លោងដោយគ្មានការព្រមានជាមុន ហោះរំលងប្រទេសជប៉ុន។

មីស៊ីលរបស់កូរ៉េខាងជើង បានធ្វើដំណើរឆ្លងកាត់ភាគខាងជើងប្រទេសជប៉ុននៅពេលព្រឹក ហើយត្រូវបានគេជឿថា បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នោះគឺជាការបាញ់មីស៊ីលលើកទី ២៣ របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។
ក្រោយមក នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធទម្លាក់គ្រាប់បែក ដែលមានការចូលរួមពីសំណាក់យន្តហោះចម្បាំងប្រភេទ F-15K របស់កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាធម្មតា បានឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយការធ្វើសមយុទ្ធយោធា។
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រ បានប្រាប់ CNN ថា “ការបាញ់បង្ហោះចុងក្រោយនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេមាន សមត្ថភាពយោធាត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការបង្កហេតុដោយកូរ៉េខាងជើង”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ប្រជាជនជប៉ុន ឆោឡោរត់រកកន្លែងលាក់ខ្លួន បន្ទាប់ពីកូរ៉េខាងជើង បាញ់មីស៊ីល រំលងប្រទេស
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


