Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ដាក់ពង្រាយផ្កាយរណបយោធាថ្មីក្នុងអវកាស

បានផុស

នៅ

ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះបានបាញ់បង្ហោះផ្កាយរណបយោធាថ្មីឈ្មោះ Kosmos-2560 ចេញពីមូលដ្ឋាន Plesetsk ក្នុងតំបន់ Arkhangelsk ភាគខាងជើងនៃប្រទេសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់បង្ហោះផ្កាយរណប Kosmos-2560 ដែលបំពាក់លើរ៉ុកកែតដឹកជញ្ជូនតូចបំផុតឈ្មោះ Angara បានទៅដល់គន្លងអវកាសដោយជោគជ័យ ហើយភ្លាមៗនោះយានអវកាសមួយនេះក៏បានភ្ជាប់បណ្ដាញទំនាក់ទំនងតាមវិទ្យុជាមួយមជ្ឈមណ្ឌលគ្រប់គ្រងបេសកកម្ម និងបានរាយការណ៍ពីប្រព័ន្ធដំណើរការទាំងអស់ បន្ទាប់ពីការដាក់ពង្រាយនេះ ។

ក្រសួងបាននិយាយទៀតថា “ស្របពេលនៃការបាញ់បង្ហោះផ្កាយរណប Kosmos-2560 នេះដែរ ក្រុមនាវិកនៃកងកម្លាំងអវកាសរុស្ស៊ីក៏បានបាញ់បង្ហោះដោយជោគជ័យមួយទៀតនូវយានអវកាសកម្រិតស្រាល Angara-1.2 ចេញពីមូលដ្ឋានយោធា Plesetsk” ។

ទន្ទឹមនោះ យោធារុស្ស៊ីមិនបានចែករំលែកព័ត៌មានលម្អិតអំពីបេសកកម្ម ឬសមត្ថភាពបច្ចេកទេសរបស់ផ្កាយរណបនេះនោះទេ ប៉ុន្តែការបាញ់បង្ហោះដោយសម្ងាត់ស្រដៀងគ្នានៃយាន Angara-1.2 ដែលផ្ទុកផ្កាយរណបយោធាមួយផ្សេងទៀតត្រូវបានធ្វើឡើងពីមូលដ្ឋាន Plesetsk ក្នុងខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម