Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ក្បែរមាត់ទ្វារ ណាតូ (មានវីដេអូ)

បានផុស

នៅ

លោក វ្ល៉ាឌីមៀរ ពូទីន បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចំនួន ១១ គ្រឿងដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ក្នុងចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន ជាមួយប្រទេសសមាជិកណាតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

ក្រុមហ៊ុនផ្កាយរណបអាមេរិក Planet Labs បានប្រទះឃើញ វត្តមានកាន់តែច្រើននៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រធុន TU-160 និង TU-95 របស់រុស្ស៊ី នៅចម្ងាយតិចជាង ៣២គីឡូម៉ែត្រ ពីព្រំដែនជាមួយប្រទេសន័រវេស។

រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃទី៧ខែតុលា បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន៧គ្រឿង និងយន្តហោះ Tu-95 ចំនួន៤គ្រឿង នៅឯមូលដ្ឋានអាកាសរុស្ស៊ី Olenya លើឧបទ្វីប Kolskyi។

យន្តហោះទម្លាក់គ្រាប់បែក​ TU-95

ហើយពីរថ្ងៃក្រោយមក រូបភាពមួយទៀត បានបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក Tu-160 មួយគ្រឿង ដែលកំពុងត្រៀមហោះហើរ។

យន្តហោះចម្បាំង Tu-160 ដែលជាយន្តហោះចម្បាំង Mach 2 ធំបំផុតនិងធ្ងន់បំផុត មានសមត្ថភាពហោះហើរមិនបាច់ឈប់ចាក់ប្រេងបានចម្ងាយ ១២ ០៧០ គីឡូម៉ែត្រ។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនេះ អាចផ្ទុកមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លីរហូតដល់ទៅ ១២ គ្រាប់។

យន្តហោះទម្លាក់គ្រាប់បែក TU-160

ទន្ទឹមនឹងនោះ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ឬត្រូវបានគេស្គាល់ឈ្មោះថា “ខ្លាឃ្មុំ” គឺជាយន្តហោះដ៏ធំ នៅក្នុងកងទ័ពអាកាសរបស់លោក ពូទីន ដែលមានសមត្ថភាពបាញ់ មីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរដ៏ធំ។

រឿងនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនចារកម្មអ៊ីស្រាអែល ImageSat International បានប្រទះឃើញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាស ក្បែរព្រំដែនហ្វាំងឡង់។

យោងតាមរូបភាពផ្កាយរណបដែលទទួលបានដោយកាសែត Jerusalem Post, យន្តហោះ TU-160 ចំនួន៤គ្រឿង ត្រូវបានគេឃើញនៅឯមូលដ្ឋាន កាលពីថ្ងៃទី២១ខែសីហា ហើយយន្តហោះ TU-95 ចំនួន ៣គ្រឿងត្រូវបានគេឃើញកាលពីថ្ងៃទី ២៥ខែកញ្ញា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SUN

ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើ អ៊ុយក្រែន ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម