ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារប្រទេស ហ្វីលីពីន
ការរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានអង្រួនភាគខាងជើងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃអង្គារទី២៥ខែតុលា ដោយធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោ ចេញតាមដងផ្លូវ និងបានបង្កការខូចខាតយ៉ាងខ្លាំងដល់មន្ទីរពេទ្យ។

ការរញ្ជួយដីនេះ បានវាយប្រហារនៅម៉ោងប្រហែល ១០:៥៩ នាទីយប់ (ពេលវេលានៅ ហ្វីលីពីន) ជិតទីក្រុង Dolores ក្នុងខេត្ត Abra។
ការិយាល័យការពារជនស៊ីវិលក្នុងខេត្ត Abra បានប្រាប់ AFP ថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសទេ ប៉ុន្តែទំហំនៃការខូចខាតនឹងត្រូវបានគេដឹង នៅពេលព្រឹក។

ការរញ្ជួយដី ដែលបានកើតឡើងក្នុងជម្រៅរាក់ ១២.២គីឡូម៉ែត្រ បានធ្វើឲ្យញ័រដល់រដ្ឋធានីម៉ានីល ដែលស្ថិតនៅចម្ងាយជាង ៣៣០គីឡូម៉ែត្រ នាភាគខាងត្បូងឯណោះ។
គួរបញ្ជាក់ថា ការរញ្ជួយដី បានកើតឡើងញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលជារង្វង់មានសកម្មភាពរញ្ជួយខ្លាំង ក៏ដូចជាសកម្មភាពភ្នំភ្លើង ដែលលាតសន្ធឹងពីប្រទេសជប៉ុន ឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងអាងប៉ាស៊ីហ្វិក។

កាលពីខែកក្កដា គ្រោះរញ្ជួយដីកម្រិត ៧.០ រ៉ិចទ័រនៅក្នុងខេត្ត Abra ដដែលនេះ បានបង្កឲ្យមានការរអិលបាក់ដី ដោយបានសម្លាប់មនុស្សចំនួន ១១ នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។
កាលពីខែតុលាឆ្នាំ២០១៣ គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារកោះ Bohol ភាគកណ្តាល ដោយបានសម្លាប់មនុស្សជាង២០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ ជួបគ្រោះរញ្ជួយដី ៣លើក ត្រឹមមួយព្រឹក
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


