ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាស្ត្រីស្លាប់ច្រើនជាងបុរសក្នុងហេតុការណ៍ជាន់គ្នានៅ កូរ៉េខាងត្បូង?
ក្នុងចំណោមអ្នកស្លាប់ចំនួន ១៥៤ នាក់ពីការសង្កត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween កាលពីចុងសប្តាហ៍មុននៅតំបន់ Itaewon ជិត ២ ភាគ ៣ គឺជាស្ត្រី ។ គិតត្រឹមថ្ងៃចន្ទ ស្ត្រីសរុបចំនួន ៩៨ នាក់បានស្លាប់ក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ បើប្រៀបធៀបនឹងបុរសមានតែ ៥៦ នាក់ប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងរឿងរ៉ាវនេះដែរធ្វើឲ្យមនុស្សជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីបានជាឧបទ្ទវហេតុនេះបណ្ដាលឲ្យស្ត្រីមានគ្រោះថ្នាក់ ក៏ដូចជាបាត់បង់ជីវិតច្រើនជាងបុរសបែបនេះ ។
អ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួនបាននិយាយថា អ្នកដែលមានតួខ្លួនតូច កម្ពស់ទាប និងកម្លាំងរាងកាយតិច ងាយនឹងរងរបួស ឬថប់ដង្ហើមបំផុត ក្នុងស្ថានភាពដែលមានហ្វូងមនុស្សចង្អៀតណែនណាន់តាន់តាប់បែបនេះ ។
ដោយសារការដកដង្ហើមទាមទារចលនាថេរនៃសាច់ដុំផ្លូវដង្ហើម និងសន្ទះទ្រូង ដូច្នេះអ្នកដែលមានរាងកាយទន់ខ្សោយអាចធ្លាក់ខ្លួនជាជនរងគ្រោះ នៅពេលដែលមនុស្សគ្រប់គ្នាព្យាយាមរើបម្រាស់ក្នុងស្ថានភាពជាប់គាំងដើម្បីការរស់រានមានជីវិតរបស់ពួកគេ ។
លោក Park Jae-Sung សាស្ត្រាចារ្យផ្នែកការពារអគ្គីភ័យ និងគ្រោះមហន្តរាយនៅសាកលវិទ្យាល័យ Soongsil Cyber បាននិយាយថា “កម្លាំងដើម្បីទប់ទល់នឹងសម្ពាធថប់សម្រាប់ស្ត្រីជាទូទៅ គឺខ្សោយជាងបុរស ដែលជាមូលហេតុធ្វើឲ្យស្ត្រីភាគច្រើនងាយនឹងអស់ដង្ហើម ជាក់ស្ដែងក្នុងឧបទ្ទវហេតុកាលពីពេលថ្មីៗនេះ គឺជនរងគ្រោះជាស្ត្រី” ។
យោងតាមសេវាវិទ្យាស្ថានសុខភាពជាតិបានឲ្យដឹងថា បុរសជនជាតិកូរ៉េជាមធ្យម មានកម្ពស់ ១៧០.៦ សង់ទីម៉ែត្រ និងទម្ងន់ ៧២.៧ គីឡូក្រាម ខណៈដែលស្ត្រីកូរ៉េជាមធ្យម មានកម្ពស់ ១៥៧.១ សង់ទីម៉ែត្រ និងទម្ងន់ ៥៧.៨ គីឡូក្រាម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Korea Herald
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


