ព័ត៌មានអន្ដរជាតិ
ក្រុមតារាវិទូ រកឃើញផ្កាយធំសម្បើម មុនធ្លាក់ចូល Black Hole ដែលអាចកើតបាតុភូតវិទ្យាសាស្ត្រ
ក្រុមតារាវិទូនៅចក្រភពអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញផ្កាយណឺត្រុងដ៏ដំសម្បើមមួយដែលបញ្ចេញវិទ្យុសកម្មយ៉ាងច្រើនទៅក្នុងទីអវកាស មុនពេលធ្លាក់ចូលទៅក្នុងប្រហោងខ្មៅ (Black Hole) ដែលនាំឲ្យមានការសង្ស័យមួយចំនួនអំពីការកើតមានបាតុភូតវិទ្យាសាស្ត្រ ។

ក្រុមតារាវិទូនៅសាកលវិទ្យាល័យ Bath ក្នុងទីក្រុង Somerset បានសង្កេតមើលការបញ្ចូលធាតុគ្នានៃផ្កាយចំនួន ២ ហើយបង្កើតបានជាផ្កាយណឺត្រុងដ៏ធំសម្បើមដែលបញ្ចេញកាំរស្មីហ្គាម៉ាអស់រយៈពេលយូរមកហើយ មុនពេលវាធ្លាក់ចូលទៅក្នុង Black Hole ។
លទ្ធផលនេះត្រូវបានគេដាក់ឈ្មោះថា GRB 180618A ស្ថិតនៅចម្ងាយប្រហែល ១០.៦ ពាន់លានឆ្នាំពន្លឺ ហើយត្រូវបានថតជាប់ដោយយានអវកាស Neil Gehrels Swift Observatory របស់អង្គការណាសា ។

ផ្កាយនឺត្រុង គឺជាស្នូលរបស់ផ្កាយយក្សធំៗដែលជាទូទៅមានកាំប្រហែល ១០ គីឡូម៉ែត្រ និងម៉ាសប្រហែល ១.៤ នៃម៉ាសព្រះអាទិត្យរបស់ផែនដី ។
ទន្ទឹមនោះ វាកកើតឡើងក្រោយឆ្លងកាត់បាតុភូត “បន្ទុះស៊ូភើណូវ៉ា” គឺបន្ទាប់ពីផ្កាយទាំងនោះអស់អាយុ ហើយបើមានផ្កាយធំៗជាងនេះទៅទៀតវិញនោះ ពួកវានឹងផ្តល់កំណើត ទៅជាប្រហោងខ្មៅ ដែលគេហៅថា Black Hole ជាមិនខាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


