ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
គ្មានអ្វីត្រូវឆ្ងល់ទេថាហេតុអ្វីបានជាអាចម៍ផ្កាយ 16 psyche មានសារសំខាន់ ធ្វើឲ្យអ្នករាល់គ្នានិយាយមិនដាច់ពីមាត់អំពីរឿងនេះ។

អាចម៍ផ្កាយ 16 Psyche គឺជាវត្ថុមួយក្នុងចំណោមវត្ថុធំបំផុតទាំងដប់ នៅក្នុងខ្សែក្រវាត់អាចម៍ផ្កាយ។
កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០១៧ អង្គការ NASA បានប្រកាសថា ខ្លួនយល់ព្រមលើបេសកកម្ម ដែលនឹងបញ្ជូនយានស៊ើបអង្កេតទៅកាន់គន្លងជុំវិញអាចម៍ផ្កាយនេះ រយៈពេល២០ខែ។
ដើមឡើយ បេសកកម្មបាញ់បង្ហោះយានអវកាស Psyche គ្រោងនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២២ ហើយនឹងទៅដល់អាចម៍ផ្កាយនេះនៅឆ្នាំ២០២៦។ ជាអកុសល បញ្ហាជាមួយកម្មវិធី និងផែនការបេសកកម្ម ធ្វើឲ្យវាត្រូវពន្យារពេល។

ថ្មីៗ អង្គការ NASA បានប្រកាសថា ពួកគេនឹងបន្តជាមួយកម្មវិធីនេះ ទោះបីជាមានការពន្យារពេលក៏ដោយ ហើយកាលបរិច្ឆេទថ្មីត្រូវបានកំណត់យកថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣។ យាននេះនឹងបាញ់បង្ហោះនៅលើកំពូលនៃរ៉ុកកែត Falcon Heavy របស់ SpaceX។
16 Psyche ដែលជាអាចម៍ផ្កាយមានទទឹង ២២៦គីឡូម៉ែត្រ គឺមានផ្ទុកសារធាតុដែក នីកែល និងមាស តម្លៃ ១០ ០០០ ក្វាទ្រីលានដុល្លា (១០ ០០០ ០០០ ០០០ ០០០ ០០០ ០០០ ០០០)។

អ្នកស្រាវជ្រាវបានឲ្យដឹងថា បើសិនជាគេយកមាសរបស់អាចម៍ផ្កាយនេះមកចែកស្មើៗគ្នាដល់មនុស្សទាំងអស់លើពិភពលោក មនុស្សម្នាក់ៗនឹងទទួលបានទ្រព្យស្មើនឹង ១ ៤០០ លានដុល្លារ។
អាចម៍ផ្កាយនេះមានអង្កត់ផ្ចិត ២០០គីឡូម៉ែត្រ, ម៉ាស់ ២.៤១ x ១០១៩, ដង់ស៊ីតេ ៣.៩៩ ក្រាម/សង់ទីម៉ែត្រ, ចម្ងាយពីផែនដី ២២៣ ទៅ ៣៤៤ លានគីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Forbe, Wiki, Little Astronomy
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


