ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំ អាស៊ាន រូបណាខ្លះយកភរិយាមកតាមក្នុងកិច្ចប្រជុំកំពូលនៅ កម្ពុជា?
មេដឹកនាំប្រទេសអាស៊ានចំនួន ៤ ដូចជា ថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងឡាវ បាននាំយកភរិយារបស់ខ្លួនមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជា កិច្ចប្រជុំពាក់ព័ន្ធ ។

លោក Phankham Viphavanh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកដល់ប្រទេសកម្ពុជាជាមួយភរិយាគឺលោកស្រី Sichanh Viphavanh នៅវេលាម៉ោង ៥ និង ២០ នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
នៅថ្ងៃដដែលនោះ ពោលកាលពីវេលាម៉ោង ៦ ល្ងាច លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានអញ្ជើញមកដល់ប្រទេសកម្ពុជា ពីក្រោយនាយករដ្ឋមន្ត្រីឡាវ រួមជាមួយនឹងភរិយាលោកស្រី Liza Araneta Marcos វ័យ ៦៣ ឆ្នាំ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាការចូលរួមកិច្ចប្រជុំថ្នាក់តំបន់លើកដំបូងរបស់លោកផងដែរ ។

ចំណែកភរិយារបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបានអញ្ជើញមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាមួយស្វាមីគឺលោក Joko Widodo កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកស្រី Iriana Joko Widodo វ័យ ៥៩ ឆ្នាំបានធ្វើដំណើរអមស្វាមី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា មុននឹងឥណ្ឌូណេស៊ីរៀបចំកិច្ចប្រជុំកំពូល G20 នៅកោះបាលី ។

ដោយឡែក លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan O Cha បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងភរិយាគឺលោកស្រី Naraporn Rotchanachan វ័យ ៦៨ ឆ្នាំ កាលពីវេលាម៉ោង ៨ និង ៤៥ នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មុននឹងប្រទេសថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC នៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកា ខាងមុខនេះ ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដែលក៏មានការចូលរួមពីប្រធានាធិបតីអាមេរិកលោក Joe Biden ផងដែរ ៕
ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ដឹងទេ រថយន្ត ប្លាំងដាស់ របស់លោក ចូ បៃដិន ជិះចូលរួមកិច្ចប្រជុំនៅ កម្ពុជា មានតម្លៃប៉ុន្មាន?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


