Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គលេខាបក្សឡាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ ចិន

បានផុស

នៅ

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថងលុន ស៊ីស៊ូលីត អគ្គលេខាធិការមជ្ឈិមបក្សឡាវ និងជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដោយផ្អែកលើទិសដៅ 4-D និងដើម្បីបង្កើតភាពជាដៃគូជោគវាសនា (ឡាវ-ចិន) ឱ្យកាន់តែស៊ីជម្រៅថែមទៀត និងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានជូនប្រជាជននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថងលុន ស៊ីស៊ូលីត និងគណៈប្រតិភូជាន់ខ្ពស់បានទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង ដែលអញ្ជើញទៅទទួលស្វាគមន៍ដោយលោក Liu Chien Shao សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃបក្សកុម្មុយនិស្តចិន។

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនលើកនេះ លោក ថងលុន ស៊ីស៊ូលីត និងគណៈប្រតិភូនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជួបជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន និងជួបជាមួយលោក Li Zhansu ប្រធានរដ្ឋសភាចិន និងទស្សនាការតាំងពិព័រណ៍ឯកសារកិច្ចសហប្រតិបត្តិការ និងទស្សនាកន្លែងសំខាន់ៗមួយចំនួនទៀត៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Pathedlao

ចុចអាន៖ ប៉ះទង្គិចគ្នាមួយប្រាវនៅព្រំដែន ថៃ-មីយ៉ាន់ម៉ា

ចុចអាន៖ ទីបំផុត អ៊ីរ៉ង់ ទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្ម ទូទាំងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម