ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោក Zelensky ដឹងច្បាស់ ពីរបៀបបញ្ចប់ជម្លោះអ៊ុយក្រែន (មានវីដេអូ)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែធ្នូថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដឹងថា ប្រសិនបើគាត់ចង់បាន ការប្រយុទ្ធគ្នារវាងទីក្រុងមូស្គូ និងទីក្រុងកៀវ អាចបញ្ចប់នៅពេលណាក៏បាន។

ឆ្លើយតបទៅនឹងការព្យាករនាពេលថ្មីៗរបស់ប្រធានាធិបតីអ៊ុយក្រែនដែលថា ជម្លោះអាចនឹងបញ្ចប់នៅឆ្នាំក្រោយ លោក Peskov និយាយថា “អ្នកអាចនិយាយអំពីពេលវេលា ដែលរឿងទាំងអស់នេះនឹងបញ្ចប់។ លោក Zelensky ដឹងថាអ្វីៗទាំងអស់អាចបញ្ចប់នៅពេលណាក៏បាន វាអាចបញ្ចប់នៅថ្ងៃស្អែកប្រសិនបើគាត់ចង់”។
នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយកាសែត Politico លោក Zelensky បានលើកឡើងថា អ៊ុយក្រែន នឹងមានឥទ្ធិពលបំផុតនៅឆ្នាំក្រោយ ប៉ុន្តែវាអាចទៅរួចក្នុងពេលមានសន្តិភាព។

ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន អាចប្រែទៅជាដំណើរការដ៏វែងឆ្ងាយ ពីព្រោះការសម្រេចបាននូវគោលបំណងទាំងអស់របស់រុស្ស៊ី អាចចំណាយពេលយូរបន្តិច។
មេដឹកនាំរុស្ស៊ីក៏បាននិយាយផងដែរថា វាជារឿងខុស ក្នុងការនិយាយអំពីពេលវេលានៃប្រតិបត្តិការពិសេស ឬការព្យាយាមកែតម្រូវវា។ លោកកត់សម្គាល់ថា វាមិនអាចកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ពេលវេលាដែលជម្លោះអាចបញ្ចប់បាននោះទេ ព្រោះការប្រយុទ្ធគ្នានៅតែមានភាពតានតឹង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Zelensky ជាប់ឈ្មោះជាបុគ្គលប្រចាំឆ្នាំ២០២២ របស់ទស្សនាវដ្ដី Time
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


