ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងបន្តចូលរួមជាមួយ រុស្ស៊ី សម្រាប់ការដោះដូរពលរដ្ឋរបស់ខ្លួនបន្ថែមទៀត
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចូលរួមជាមួយទីក្រុងមូស្គូ ដើម្បីទទួលបានការដោះលែងពលរដ្ឋអាមេរិកបន្ថែមទៀត ជាពិសេសគឺលោក Paul Whelan ។

លោក Blinken បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Joe Biden ចំពោះការដោះលែងកីឡាករបាល់បោះអាមេរិក Brittney Griner ចេញពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី ជាផ្នែកមួយនៃការដោះដូរអ្នកទោស ។
ប៉ុន្តែទីក្រុងមូស្គូបានបដិសេធមិនរាប់បញ្ចូលលោក Whelan ចំពោះការដោះដូរអ្នកទោសនៅពេលនេះនោះទេ ។ អតីតទាហានជើងទឹកអាមេរិករូបនេះត្រូវបានឃុំខ្លួនក្នុងឆ្នាំ ២០១៨ ក្រោមបទចោទប្រកាន់ចារកម្ម ។

លោក Blinken បាននិយាយថា “ប្រទេសរុស្ស៊ីបានបន្តឃើញករណីរបស់លោក Whelan តាមរយៈកញ្ចក់ឆ្លុះមុខខ្លួនឯង ដោយធ្វើការចោទប្រកាន់ចារកម្មក្លែងក្លាយ ហើយពួកគេកំពុងប្រព្រឹត្តខុសពីអ្វីដែលពួកគេបានប្រព្រឹត្តចំពោះ Brittney Griner” ។
ជាចុងក្រោយ លោកបានបន្តថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តចូលរួមជាមួយភាគីរុស្ស៊ី ហើយសម្លឹងមើលគ្រប់ជំហានដែលអាចធ្វើទៅបានដើម្បីនាំលោក Whelan ត្រឡប់មកសហរដ្ឋអាមេរិកវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ទទួលស្គាល់ថា រុស្ស៊ី ពិតជាបានវាយប្រហារលើទីតាំងថាមពល អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


