ព័ត៌មានអន្ដរជាតិ
ប្រមុខសាធារណរដ្ឋ Donetsk ថា អាវុធដែលផ្ដល់ឲ្យ អ៊ុយក្រែន កំពុងដាក់លក់លើទីផ្សារងងឹត
លោក Denis Pushilin ប្រមុខស្តីទីនៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik ថា សព្វាវុធបរទេសដែលត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន រួមទាំងមីស៊ីលប្រឆាំងរថក្រោះ Javelin ផងនោះ ត្រូវបានដាក់លក់នៅលើទីផ្សារងងឹត ជាពិសេសនៅទ្វីបអាហ្វ្រិក ។

លោក Pushilin បាននិយាយថា “ខ្ញុំមិនច្បាស់ ១០០ ភាគរយទេ ប៉ុន្តែឥឡូវនេះសព្វាវុធដែលបន្តផ្ដល់មកដល់អ៊ុយក្រែន អាចរកទិញបានយ៉ាងងាយ ហើយឥឡូវនេះអ៊ុយក្រែនកំពុងក្លាយជាឈ្មួញកណ្តាលមួយនៅលើទីផ្សារងងឹត និងនៅលើបណ្តាញងងឹត ហើយអ្នកអាចទិញអាវុធដែលត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែនជាផ្នែកនៃជំនួយ និងការគាំទ្រដោយប្រើឈ្មោះជាបណ្តាប្រទេសលោកខាងលិច” ។
ប្រធានស្តីទីនៃ DPR បានបញ្ជាក់ទៀតថា សព្វាវុធទាំងនោះរួមបញ្ចូលទាំង មីស៊ីលប្រឆាំងរថក្រោះ Javelins ដែលឥឡូវនេះយើងអាចត្រូវបានរកទិញ និងឃើញយ៉ាងងាយស្រួលនៅលើបណ្តាញទីផ្សារងងឹត ហើយសព្វាវុធប្រភេទនេះកំពុងត្រូវបានផ្លាស់ប្តូរក្នុងបរិមាណដ៏ច្រើនទៅកាន់ប្រទេសអាហ្វ្រិកផងដែរ ។

ការអត្ថាធិប្បាយរបស់លោក Pushilin បានកើតឡើង ខណៈដែលមន្ទីរបញ្ចកោណបានបង្ហាញកាលពីពេលកន្លងមកថា មិនមានព័ត៌មានដែលអាចជឿទុកចិត្តបានទេថា អាវុធរបស់សហរដ្ឋអាមេរិក ដែលបញ្ជូនទៅអ៊ុយក្រែន ត្រូវបានបង្វែរទៅកន្លែងផ្សេងតាមរយៈមធ្យោបាយខុសច្បាប់នោះ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សព្វាវុធរាប់ពាន់លានត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈសន្និសីទអន្តរជាតិស្តីពីការការពារជនស៊ីវិលកាលពីពេលថ្មីៗនេះ ក៏បានសន្យាផ្តល់ជំនួយចំនួន ១.១ ពាន់លានដុល្លារដល់ប្រជាជនអ៊ុយក្រែនឲ្យឆ្លងផុតរដូវរងាឆ្នាំនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អភិបាលតំបន់ Luhansk ថា អ៊ុយក្រែន នឹងបើកការវាយលុកពេញមួយរដូវ រងានេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


