ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ ហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថាន មិនឲ្យចូលរៀនសាកលវិទ្យាល័យ
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយកាលពីថ្ងៃអង្គារទី២០ខែធ្នូថា សិស្សស្រី ត្រូវបានហាមឃាត់មិនឲ្យចូលរៀននៅសាកលវិទ្យាល័យឯកជន និងរដ្ឋក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបម្រាមនេះ ចូលជាធរមានភ្លាមៗ និងបន្តរហូតដល់មានការជូនដំណឹងបន្ថែម។
ថ្វីបើកាលពីដំបូងមានការសន្យាថា នឹងបង្កើតច្បាប់សមរម្យដែលគោរពសិទ្ធិនារី និងជនជាតិភាគតិចក៏ដោយ ប៉ុន្តែក្រុមតាលីបង់បានអនុវត្តយ៉ាងទូលំទូលាយនូវច្បាប់ឥស្លាម ឬ Sharia ដ៏តឹងរ៉ឹង។
ពួកគេបានហាមប្រាមកុមារីពីសាលាមធ្យមសិក្សា និងវិទ្យាល័យ, រឹតត្បិតស្ត្រីពីការងារភាគច្រើន ហើយបានបញ្ជាឲ្យពួកគេស្លៀកពាក់បិទជិតពីក្បាលដល់ចុងជើងនៅតាមទីសាធារណៈ។ ស្ត្រី ក៏ត្រូវបានហាមឃាត់មិនឲ្យចូលក្នុងសួនច្បារ និងកន្លែងហាត់ប្រាណផងដែរ។
សេចក្តីសម្រេចនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋាភិបាល។ លិខិតមួយច្បាប់ចែករំលែកដោយអ្នកនាំពាក្យក្រសួងឧត្តមសិក្សា លោក Ziaullah Hashmi បានប្រាប់សាកលវិទ្យាល័យឯកជន និងរដ្ឋឲ្យអនុវត្តបម្រាមនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ក្រុមតាលីបង់ ត្រូវបានក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បណ្តេញចេញពីអំណាចក្នុងឆ្នាំ២០០១ ព្រោះតែពួកគេផ្តល់ជម្រកដល់មេដឹកនាំអាល់កៃដា លោក Osama bin Laden ប៉ុន្តែក្រុមនេះ បានវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីការចាកចេញដ៏វឹកវររបស់កងទ័ពអាមេរិកកាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ តាលីបង់ អំពាវនាវសុំជំនួយពីអន្តរជាតិ ខណៈអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី កើនលើស ១០០០នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


