ព័ត៌មានអន្ដរជាតិ
ប្រទេសកាន់តែច្រើន ចាប់ផ្ដើមរឹតបន្តឹងអ្នកដំណើរមកពីចិន ក្រោយផ្ទុះកូវីដជាថ្មី
ប្រទេសកាន់តែច្រើន បានចាប់ផ្ដើមរឹតបន្ដឹង ឬពិចារណារឹតបន្តឹង ចំពោះអ្នកដំណើរមកពីប្រទេសចិន ក្រោយប្រទេសនេះ បានផ្ទុះកូវីដជាថ្មីនារយៈពេលចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post។
ប្រទេសទាំងនោះ រួមមាន៖ សហរដ្ឋអាមេរិក (ចាប់ផ្ដើមធ្វើតេស្តកូវីដ-១៩ លើអ្នកដំណើរមកពីចិន ហុងកុង ម៉ាកាវ ពីថ្ងៃទី៥ មករា), ចក្រភពអង់គ្លេស (តម្រូវឲ្យអ្នកដំណើរតេស្ដអវិជ្ជមាន មុនចាកចេញពីចិន ពីថ្ងៃទី៥ មករា), បារាំង (តម្រូវឲ្យអ្នកដំណើរបង្ហាញលទ្ធផលអវិជ្ជមាន តិចជាង ៤៨ម៉ោង មុនចាកចេញពីប្រទេសចិន និងធ្វើតេស្តរហ័សពេលទៅដល់បារាំង ពីថ្ងៃទី១ ខែមករា)។

ប្រទេសផ្សេងទៀត ដែលចាប់ផ្ដើមអនុវត្តគោលការណ៍ស្រដៀងប្រទេសទាំង ៣ ខាងលើដែរ រួមមាន ឥណ្ឌា ជប៉ុន អ៊ីតាលី អេស្ប៉ាញ ម៉ាឡេស៊ី និងកូរ៉េខាងត្បូង។ ចំណែកអូស្រ្ដាលី និងហ្វីលីពីន កំពុងតាមដានសភាពការណ៍ ដោយមិនទាន់ចេញគោលការណ៍ថ្មីណាមួយចំពោះអ្នកដំណើរពីប្រទេសចិននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសមួយចំនួនបានរិះគន់ប្រទេសចិន ថាមិនបានផ្ដល់ព័ត៌មាន និងទិន្នន័យជាក់លាក់ពីការឆ្លងរាលដាលជាថ្មីនៃកូវីដ-១៩។ រដ្ឋាភិបាលចិន បានបដិសេធចំពោះការរិះគន់ទាំងនោះ ប៉ុន្តែអង្គការសុខភាពពិភពលោក កាលពីថ្ងៃសុក្រម្សិលមិញ បានទទូចឲ្យចិន ផ្ដល់ទិន្នន័យជាក់លាក់ និងទាន់សភាពការណ៍ពីស្ថានភាពកូវីដក្នុងប្រទេសរបស់ខ្លួន ដូចជាចំនួនអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួនអ្នកស្លាប់ និងចំនួនអ្នកទទួលបានវ៉ាក់សាំងជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


