ព័ត៌មានអន្ដរជាតិ
ឆ្នាំថ្មី រុស្ស៊ី ប្រើយន្តហោះដ្រូនរបស់ អ៊ីរ៉ង់ វាយប្រហារលើ អ៊ុយក្រែន
យោធារុស្ស៊ីបានបន្តបើកការវាយប្រហារលើទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំថ្មីនេះ ទោះយ៉ាងណាយោធាអ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់ចំនួន ៤៥ គ្រឿង ដែលរុស្ស៊ីបានបញ្ជូនមកវាយប្រហារកាលពីថ្ងៃអាទិត្យ ។

អភិបាលនៃតំបន់កៀវលោក Oleksiy Kuleba បាននិយាយថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីបានកំណត់គោលដៅទៅលើទីតាំងថាមពល និងធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។
ស្របពេលជាមួយគ្នានេះ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការបាញ់ផ្លោងរបស់រុស្សីនៅតំបន់ Kherson ភាគខាងត្បូង បានសម្លាប់មនុស្សម្នាក់ និងរងរបួស ២០ នាក់ ជាពិសេសបានកម្ទេចមន្ទីរពេទ្យកុមារផងដែរ ។

ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែនលោកស្រី Bridget Brink ក៏បានបង្ហោះសារលើបណ្ដាញ Twitter ផងដែរថា រុស្ស៊ីយ៉ាងត្រជាក់ និងកំសាក សម្រាប់ការវាយប្រហារលើអ៊ុយក្រែននៅដើមឆ្នាំថ្មីនេះ ទោះយ៉ាងណា លោកស្រីមានទំនុកចិត្តយ៉ាងខ្លាំងថា អ៊ុយក្រែននឹងឈ្នះសង្គ្រាមនៅឆ្នាំ ២០២៣ នេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារនៅថ្ងៃចូលឆ្នាំសកល បានផ្តោតលើទីតាំងផលិតយន្តហោះដ្រូនរបស់អ៊ុយក្រែន ដើម្បីការពារការវាយប្រហារភេរវកម្មរបស់ក្រុងកៀវប្រឆាំងនឹងរុស្ស៊ីនាពេលខាងមុខ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងចំនួនទឹកប្រាក់ដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន ចាប់តាំងពីផ្ទុះការវាយលុករបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


