ព័ត៌មានអន្ដរជាតិ
ចិន គំរាមសងសឹក ចំពោះប្រទេសណា ដែលដាក់កំហិតកូវីដ លើអ្នកដំណើររបស់ខ្លួន
ទីក្រុងប៉េកាំង បានគំរាមចាត់វិធានការសងសឹកចំពោះប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេសជាដើម បន្ទាប់ពីមានការដាក់កំហិតកូវីដថ្មី លើអ្នកដំណើរដែលមកពីប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃអង្គារទី០៣ខែមករាថា “យើងជឿថា ការរឹតបន្តឹងការចូល ដែលអនុម័តដោយប្រទេសមួយចំនួន ផ្តោតលើប្រទេសចិន គឺខ្វះមូលដ្ឋានវិទ្យាសាស្រ្ត ហើយការអនុវត្តហួសហេតុមួយចំនួន គឺកាន់តែមិនអាចទទួលយកបាន។ យើងសូមប្រឆាំងយ៉ាងខ្លាំង ចំពោះការប៉ុនប៉ងរៀបចំវិធានការកូវីដ សម្រាប់គោលបំណងនយោបាយ ហើយនឹងចាត់វិធានការតបតវិញ ដើម្បីសងសឹក”។
អ្នកដែលមកពីចិនចូលអង់គ្លេស ត្រូវធ្វើតេស្តរកកូវីដ អវិជ្ជមានសិន មុនពេលចូលបាន។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារទី០៤ខែមករា រដ្ឋមន្ត្រីខុទ្ទកាល័យបានប្រកាសថា អ្នកធ្វើដំណើរដែលធ្វើតេស្តវិជ្ជមានចំពោះមេរោគកូវីដ១៩ ក្រោយមកពីប្រទេសចិន នឹងមិនត្រូវបង្ខំឲ្យធ្វើចត្តាឡីស័កឡើយ។

នាយកដ្ឋានសុខភាព និងការថែទាំសង្គមរបស់ចក្រភពអង់គ្លេស បាននិយាយថា ប្រទេសចិនត្រូវជួបប្រទះនឹងច្បាប់ថ្មីនេះ ដោយសារតែកង្វះព័ត៌មានសុខភាពដ៏ទូលំទូលាយ ព្រោះប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន នៅតែបន្តព្យាយាមចុះផ្សាយសម្រាលភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ។
លោក Chen Erzhen អនុប្រធានមន្ទីរពេទ្យ Ruijin ក្នុងទីក្រុងសៀងហៃ និងជាសមាជិកនៃក្រុមប្រឹក្សាអ្នកជំនាញកូវីដរបស់ទីក្រុង ត្រូវបានដកស្រង់សម្តីដោយនិយាយថា ៧០ភាគរយនៃទីក្រុងនេះ អាចឆ្លងមេរោគកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ទេសចរធ្វើដំណើរក្នុងប្រទេស ចិន ធ្លាក់ចុះខ្លាំង ចំពេលមានការកើនឡើង កូវីដ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


