ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ការសង្ស័យថា ចិន ជិតដល់ពេលលុកលុយ តៃវ៉ាន់ ហើយ
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានដាក់ការសង្ស័យថា ការលុកលុយរបស់ចិនមកលើកោះតៃវ៉ាន់គឺជិតដល់ពេលហើយ ដូចអ្វីដែលលោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាងប្រមុខការពារជាតិ និងគោលនយោបាយការបរទេសអាមេរិក និងជប៉ុនអញ្ចឹង ។

លោក Austin បានចង្អុលបង្ហាញថា “អ្វីដែលយើងកំពុងឃើញនាពេលថ្មីៗនេះគឺជា អាកប្បកិរិយាញុះញង់ខ្លាំងបំផុតរបស់កងកម្លាំងរបស់ចិន ជាពិសេសសកម្មភាពដែនអាកាស និងការធ្វើនាវាចរលើផ្ទៃទឹកទាំងនៅច្រកសមុទ្រ និងជុំវិញកោះតៃវ៉ាន់ ហើយខ្ញុំសង្ស័យយ៉ាងខ្លាំងថា រឿងលុកលុយលើតៃវ៉ាន់នឹងកើតឡើង” ។
ទន្ទឹមនោះ លោក Austin ក៏បានអំពាវនាវដល់ប្រទេសចិនឲ្យរក្សាបណ្តាញទំនាក់ទំនងបើកចំហរទាំងអស់ផងដែរ ព្រោះថាកិច្ចសន្ទនានោះមានសារៈសំខាន់ខ្លាំងណាស់ ។

ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិកាន់តែក្ដីដូចបាយពុះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីខែសីហា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា នឹងប្រើប្រាស់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីបង្កើតការគ្រប់គ្រងពេញលេញលើកោះនេះ ប៉ុន្តែទោះយ៉ាងណាចិននៅតែទទូចថា ក៏នឹងស្វែងរកដំណោះស្រាយតាមលក្ខណៈការទូតផងដែរ ។

កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានប្រកាសសមយុទ្ធយោធាថ្មីមួយនៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាល្លឺម៉ង់ និងលីទុយអានី ទៅកាន់កោះនេះ ។ យោងតាមអ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សមយុទ្ធនេះនឹងរួមបញ្ចូលទាំងសមយុទ្ធដែនសមុទ្រ និងលំហអាកាស ហើយនឹងផ្តោតលើការវាយលុកតាមដីគោក និងតាមអាកាស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ចិន មិនអនុញ្ញាតឲ្យតំបន់ប៉ាស៊ីហ្វិកក្លាយជាចំណុចក្ដៅសម្រាប់ជម្លោះភូមិសាស្រ្តនយោបាយនោះទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត