ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា បច្ចាមិត្ត ព្យាករខុសទាំងស្រុងអំពី ជោគវាសនារបស់រុស្ស៊ី (មានវីដេអូ)
គ្មានការព្យាករណ៍ដ៏អាប់អួររបស់លោកខាងលិច អំពីជោគវាសនារបស់រុស្ស៊ីក្នុងឆ្នាំ២០២២ គឺខុសទាំងស្រុង។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប្រាប់ទៅរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមករា។

លោកពូទីននិយាយថា “គ្មានអ្វីកើតឡើងចំពោះយើង ដូចការព្យាករណ៍របស់សត្រូវនោះទេ”។ លោកពូទីនបានថ្លែងបែបនេះ នៅពេលគាត់អរគុណដល់រដ្ឋាភិបាល សម្រាប់ការងារប្រកបដោយប្រសិទ្ធភាពពេញមួយឆ្នាំ២០២២ ដែលបានជួយរុស្ស៊ីទប់ទល់នឹងសម្ពាធអន្តរជាតិចំពេលមានការដាក់ទណ្ឌកម្ម ដែលមិនធ្លាប់មានពីមុនមកដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។
បន្ទាប់មក លោកប្រធានាធិបតីបាននិយាយថា នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាបាននូវការអភិវឌ្ឍន៍ឯករាជ្យ អធិបតេយ្យភាពរបស់រុស្ស៊ីទាំងស្រុង បើទោះបីជាមានសម្ពាធ និងការគំរាមកំហែងពីខាងក្រៅក៏ដោយ។

បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេនៅអឺរ៉ុប និងលើសពីនេះ បាននាំគ្នាដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងទីក្រុងមូស្គូ ដោយផ្តោតលើវិស័យសេដ្ឋកិច្ចរបស់រុស្ស៊ីទាំងមូល រួមទាំងហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងឧស្សាហកម្មអាកាសចរណ៍ និងអវកាសផងដែរ។ កាលពីខែធ្នូ សហភាពអឺរ៉ុប រួមជាមួយប្រទេស G7 និងអូស្ត្រាលី បានដាក់ចេញនូវការកំណត់តម្លៃលើប្រេងដឹកតាមសមុទ្ររបស់រុស្ស៊ី ដែលកំណត់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។

កាលពីនិទាឃរដូវឆ្នាំមុន មន្ត្រីលោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានព្យាករថា សេដ្ឋកិច្ចរុស្ស៊ីនឹងដួលរលំក្រោមសម្ពាធនៃទណ្ឌកម្ម និងការចំណាយយោធា។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែឧសភាឆ្នាំ២០២២ ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បានទទួលស្គាល់ថា ទណ្ឌកម្មរបស់លោកខាងលិចមិនដំណើរការទេ ខណៈសារព័ត៌មាន The Economist រាយការណ៍ថា សេដ្ឋកិច្ចរុស្ស៊ីបានបង្ហាញឲ្យឃើញពីភាពធន់ដ៏គួរឲ្យភ្ញាក់ផ្អើលចំពេលមានប្រាក់ចំណូលប្រេង និងឧស្ម័នខ្ពស់។

យោងតាមសេចក្តីរាយការណ៍កាលពីខែសីហារបស់កាសែត Bloomberg និង Washington Post, ទណ្ឌកម្មបានបរាជ័យក្នុងការធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីដួលរលំ ខុសពីការគិតរបស់មេដឹកនាំលោកខាងលិច។
កាលពីខែធ្នូ លោក ពូទីន បាននិយាយថា រុស្ស៊ីមានប្រៀបជាងប្រទេសជាច្រើនក្នុងចំណោមប្រទេស G20 ថ្វីបើមានទណ្ឌកម្មក៏ដោយ។ នៅដើមខែដដែលនោះ ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយថា ចំណូលថវិកាប្រេង និងឧស្ម័នបានកើនលើសពីគោលដៅពេញមួយឆ្នាំក្នុងរយៈពេល១១ខែដំបូង ដោយនាំមកនូវទឹកប្រាក់បន្ថែមចំនួន៩ពាន់លានដុល្លារដល់ស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


