ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ព្រមានថា ៤ឆ្នាំទៀត ចិននឹងបើកការវាយលុក (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បាននិយាយថា លោកជឿជាក់ថា ប្រទេសចិនឥឡូវនេះទំនងជាវាយលុកតៃវ៉ាន់ ដើម្បីបង្វែរចំណាប់អារម្មណ៍ពីបញ្ហាក្នុងស្រុករបស់មេដឹកនាំ ស៊ី ជីនពីង។

ក្នុងបទសម្ភាសផ្តាច់មុខលើកដំបូងទៅកាន់ Sky News នៅឆ្នាំនេះ លោក Joseph Wu បានកំណត់យកឆ្នាំ២០២៧ ជាកាលបរិច្ឆេទសំខាន់ដែលសកម្មភាពបែបនេះទំនងជាកើតឡើង។
សម្ដីរបស់លោកបានកើតឡើង ចំពេលភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានច្រើនឆ្នាំចុងក្រោយ ដោយពេលនេះ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង ឆ្ពោះទៅកាន់ដែនអាកាសតៃវ៉ាន់ជារៀងរាល់ថ្ងៃ។

លោក Wu ក៏បាននិយាយដែរថា ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន ប្រហែលជាមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ នេះគឺជាការទទួលស្គាល់ដ៏កម្រមួយដែលថា កោះតៃវ៉ាន់ អាចនឹងត្រូវបានកាត់យកដោយប្រទេសចិន ឬ ក្លាយជាប្រទេសឯករាជ្យនៅថ្ងៃណាមួយ។
លោក Wu ទទួលស្គាល់ថា “ស្ថានភាពក្នុងឆ្នាំមុនបើធៀបនឹងឆ្នាំមុនៗនោះទៀតគឺអាក្រក់ឆ្ងាយណាស់ ហើយចំពោះខ្ញុំ ២០២៧ គឺជាឆ្នាំដែលយើងត្រូវប្រុងប្រយ័ត្ន”។
នៅឆ្នាំ២០២៧ លោក Xi Jinping ទំនងជាចូលកាន់តំណែងអាណត្តិទីបួន ហើយប្រសិនបើនៅក្នុងបីអាណត្តិមុនរបស់គាត់ គាត់មិនអាចកសាងសមិទ្ធផលណាមួយក្នុងអំឡុងពេលកាន់អំណាចនោះ គាត់ប្រហែលជាត្រូវគិតអំពីអ្វីផ្សេងទៀត ដើម្បីបង្កើតសមិទ្ធិផល ឬកេរ្តិ៍ដំណែល។

លោក Wu បន្តថា “បើក្រឡេកមើលស្ថានភាពចិននាពេលនេះ សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ប្រជាជនមិនសប្បាយចិត្ត ហើយអាជីវកម្មអចលនទ្រព្យហាក់កំពុងរលាយ។ ប្រសិនបើលោក ស៊ី ជីនពីង មិនអាចផ្លាស់ប្តូរស្ថានការណ៍ក្នុងស្រុកនៅក្នុងប្រទេសចិនបានទេ គាត់ប្រហែលជាចង់ងាកទៅរកការប្រើប្រាស់កម្លាំង ឬបង្កើតវិបត្តិពីខាងក្រៅ ដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក ឬបង្ហាញដល់ប្រជាជនចិនថា លោកបានសម្រេចអ្វីមួយហើយ”។
គួរបញ្ជាក់ជាថ្មី តៃវ៉ាន់គឺជាកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដែលចិនមើលឃើញថាជាកោះរបស់ខ្លួន។
ទោះបីជាតៃវ៉ាន់មិនដែលត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តកំពុងកាន់អំណាចក៏ដោយ ប៉ុន្តែការនាំយកតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ត្រូវបានប្រធានាធិបតី ស៊ី ជីនពីង ពណ៌នាថាជា “ផលប្រយោជន៍ស្នូលរបស់ចិន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ តៃវ៉ាន់ អនុញ្ញាតឲ្យ ស្ត្រី ចូល រួមក្នុងវគ្គបណ្តុះបណ្តាលយោធាបម្រុង ជា លើក ដំបូង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


