ព័ត៌មានអន្ដរជាតិ
ស្វាឪជាច្រើនក្បាលនៅសួនសត្វសហរដ្ឋអាមេរិកតេស្តវិជ្ជមានកូវីដ
សត្វស្វាឪជាច្រើនក្បាលនៅឯសួនសត្វ San Diego Zoo Safari Park រដ្ឋកាលីហ្វ័រញ៉ាបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ហើយគេជឿថាវាជាករណីដំបូងក្នុងចំណោមសត្វស្វាទាំងនេះនៅសហរដ្ឋអាមេរិក និងលើពិភពលោក ។
លោកស្រី Lisa Peterson នាយកប្រតិបត្តិនៃឧទ្យាននេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) កាលពីថ្ងៃចន្ទថា សត្វស្វាឪ ៨ ក្បាលដែលរស់នៅជាមួយគ្នានៅឧទ្យាននេះមានផ្ទុកវីរុសនេះ ខណៈពួកវាខ្លះទៀតកំពុងមានអាការៈក្អក ។
លោកស្រីបាននិយាយថា ស្វាឪទាំងនេះអាចឆ្លងពីសមាជិកនៃក្រុមអ្នកថែរក្សាសត្វព្រៃក្នុងឧទ្យានដែលបានធ្វើតេស្តវិជ្ជមានផងដែរចំពោះវីរុសនេះ ប៉ុន្តែមិនបង្ហាញរោគសញ្ញានោះទេ ហើយបានពាក់ម៉ាសនៅគ្រប់ពេលនៅជុំវិញសត្វស្វាឪទាំងនេះ ។
ស្របពេលជាមួយគ្នានេះយ៉ាងហោចណាស់នៅមានសត្វស្វាឪចំនួន ២ ក្បាលទៀតបានចាប់ផ្តើមក្អកកាលពីសប្តាហ៍មុន ខណៈពេលដែលស្វាទី ៣ កំពុងបង្ហាញរោគសញ្ញា ។
ក្រោយការឆ្លងលើក្រុមអ្នកថែរក្សាសត្វព្រៃ ឧទ្យាននេះត្រូវបានបិទជាសាធារណៈចាប់តាំងពីថ្ងៃទី ៦ ខែធ្នូដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបិទរដ្ឋកាលីហ្វ័រញ៉ាដើម្បីទប់ស្កាត់ករណីឆ្លងជំងឺកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


