ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមជម្លោះនឹងរីកធំជាងមុន បើ អ៊ុយក្រែន ទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹងបង្កើនកម្រិតជម្លោះដោយផ្ទាល់កាន់តែរីកធំជាងមុនទៅទៀត ហើយរុស្ស៊ីក៏នឹងចាត់វិធានការចាំបាច់ផងដែរ ។

លោកបាននិយាយថា “យើងឃើញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធយោធាទាំងមូលរបស់ណាតូកំពុងធ្វើការប្រឆាំងនឹងរុស្ស៊ី ហើយយើងក៏ឃើញពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធស៊ើបការណ៍សម្ងាត់ទាំងមូលរបស់ណាតូ រួមទាំងក្រុមឈ្លបយកការណ៍ និងក្រុមផ្កាយរណប កំពុងធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃដើម្បីបម្រើផលប្រយោជន៍ដល់អ៊ុយក្រែន” ។
លោកបានបន្ថែមថា សកម្មភាពបែបនេះកំពុងបង្កើតលក្ខខណ្ឌកាន់តែ “ចម្លែក និងអរិភាព” សម្រាប់រុស្ស៊ី ដែលធ្វើឲ្យទីក្រុងមូស្គូមិនអាចព្រងើយកន្តើយបានឡើយ ។

ការព្រមានរបស់លោក Peskov បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky សុំឲ្យសម្ព័ន្ធមិត្តណាតូបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ក៏ដូចជាយន្តហោះចម្បាំងជំនាន់ទី ៤ និងនាវាមុជទឹកមកកាន់ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ ដើម្បីទប់ទល់នឹងកងទ័ពរុស្ស៊ី ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះអាមេរិកប្រកាសនឹងបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ចំនួន ៣១ គ្រឿងឲ្យអ៊ុយក្រែន ខណៈអាល្លឺម៉ង់ក៏នឹងផ្ដល់រថក្រោះខ្លារខិន Leopard 2 ប្រមាណជា ១៤ គ្រឿងទៅដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ព្រមាន អ៊ុយក្រែន ប្រយ័ត្នផ្ទុះសង្គ្រាមសាសនាដ៏ធំមួយទៀតនៅ អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


