ព័ត៌មានអន្ដរជាតិ
ពិព័រណ៍ Motor Expo លើកទី ៣៧ បិទបញ្ចប់ដោយជោគជ័យ ខណៈលក់ដាច់យានយន្តជាង ៣៨,៦៩៩ គ្រឿង
ពិព័រណ៍ខ្នាតយក្ស Motor Expo លើកទី ៣៧ ឆ្នាំ ២០២០ នៅប្រទេសថៃបានបិទបញ្ចប់ដោយមានការកក់ទុករថយន្តកៅអីបួនប្រភេទ SUV ចំនួន ៣៣,៧៥៣ គ្រឿង និងម៉ូតូ ៤,៩៤៦ គ្រឿង ។ អ្នកទស្សនា ១.២ លាននាក់បានចំណាយទឹកប្រាក់ជាង ៤៩,០០០ លានបាតនៃការកក់ទុកនេះនៅក្នុងវេទិកាតាមអនឡាញរបស់ពិព័រណ៍ Motor Expo ។
លោក Kwanchai Paphatphong ប្រធានរៀបចំពិព័រណ៍ Motor Expo ឆ្នាំ ២០២០ បានអះអាងថា “ពិព័រណ៍ Motor Expo នៅឆ្នាំនេះត្រូវបានចាត់ទុកថាទទួលបានជោគជ័យ ដោយសារការគាំទ្រពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់រួមមានក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនម៉ូតូ អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈ និងអ្នកចូលរួមជាដើម ខណៈប្រាក់ទាំងនេះក៏ត្រូវបានផ្តល់ឲ្យវិស័យរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ ១៩” ។

ទោះបីជាមានវិបត្តិរារោគតត្បាតដែលបានធ្វើឲ្យអន្តរាយដល់សេដ្ឋកិច្ចពិភពលោកក៏ដោយក៏បរិមាណនៃការលក់យានយន្តនៅក្នុងព្រឹត្តិការណ៍នេះគឺគួរឲ្យពេញចិត្ត ដោយសារតែលទ្ធផលនៃការដាក់បង្ហាញរថយន្តម៉ូដែលថ្មីជាច្រើនជាមួយនឹងប្រមូលសិនពិសេសៗ ។ ការកក់សរុបរបស់ម៉ាករថយន្តទាំង ៣១ បានធ្លាក់ចុះត្រឹមតែ ៩.៩ ភាគរយប៉ុណ្ណោះធៀបនឹងឆ្នាំមុន ខណៈពេលដែលការកក់ម៉ូតូថយចុះ ៣១.៧ ភាគរយ ។
ព័ត៌មានដែលបានផ្តល់ឲ្យដោយអ្នកចូលរួមក្នុងកម្មវិធី “ទិញឡាន ឈ្នះឡាន” បានបង្ហាញថា ការកក់ម៉ាករថយន្តកំពូលទាំង ៥ មានដូចជា HONDA, TOYOTA, MG, MAZDA និង BMW ។ បរិមាណនៃការលក់រថយន្តមានចំនួន ៤០.៩ ភាគរយ (៤៥.៥ ភាគរយកាលពីឆ្នាំមុន) ដែលមានដូចជារថយន្តកៅអីបួន ២៣.៩ ភាគរយ រថយន្តគូទលយចំនួន ១៥.៦ ភាគរយ និងរថយន្តផ្សេងទៀតមាន ១.៤ ភាគរយ ។
ទន្ទឹមនោះរថយន្តប្រភេទ SUV មានចំណែកហ៊ុន ៤០.៤ ភាគរយដែលជាការកើនឡើងពី ៣៣.៤ ភាគរយនៃឆ្នាំមុន ។ រថយន្តកំពូលទាំង ៥ មានដូចជា MG ZS, Isuzu MU-X, Toyota Corolla Cross, Mazda CX-30 និង Mitsubishi Pajero Sport ។

បន្ថែមពីនេះរថយន្ដភីកអាប់ទទួលបានចំណែកហ៊ុន ១២.២ ភាគរយ ប៉ុន្តែថយចុះបន្តិចបើធៀបនឹងឆ្នាំមុន (១៤.៥ ភាគរយ) ។ រថយន្តដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង ៥ គឺ Isuzu D-Max, Ford Ranger, Toyota Revo, Mitsubishi Triton និង Nissan Navara ។
រថយន្តប្រណីតៗទាំងនេះមានការកក់សរុបចំនួន ៣,៧៨៣ គ្រឿង ហើយម៉ាកចំនួន ៥ ដែលទាក់ទាញចំណាប់អារម្មណ៍ជាងគេគឺ BMW, Mercedes-Benz, Volvo, Porsche និង Audi ។
ចំណែកម៉ូតូចំនួន ២១ ម៉ាកមានការកក់សរុបចំនួន ៤,៩៤៦ គ្រឿង ថយចុះ ៣១.៧ ភាគរយធៀបនឹងឆ្នាំមុន ។ ផ្អែកលើព័ត៌មានដែលទទួលបានពីអ្នកចូលរួមក្នុងកម្មវិធី “ទិញម៉ូតូ ឈ្នះម៉ូតូធំ” ម៉ាកម៉ូតូកំពូលៗ ទាំង ៥ ដែលមានកក់គឺម៉ាក Honda, GPX, Yamaha, Kawasaki និង Triumph ។
តម្លៃរថយន្តជាមធ្យមដែលបានលក់ក្នុងព្រឹត្តិការណ៍នោះគឺ ១,៤២៤,៨១១ បាត ហើយតម្លៃម៉ូតូដែលលក់បានជាមធ្យមគឺ ២៣០,១៤០ បាត ។ ព្រឹត្តិការណ៍នេះមានអ្នកទស្សនាចំនួន ១,១៨៦,៣៨៧ នាក់ដែលបានចំណាយថវិកាសរុបប្រមាណ ៤៩,០០០ លានបាត ។

ស្របពេលជាមួយគ្នានេះព្រឹត្តិការណ៍ MOTOR EXPO ONLINE PLATFORM ដែលជាព្រឹត្តិការណ៍ស្របគ្នាមួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឌីជីថលដែលត្រូវបានណែនាំជាលើកដំបូងនៅឆ្នាំនេះបានស្វាគមន៍អ្នកទស្សនាចំនួន ១៦៥,០៧៨ នាក់ និងមានអ្នកទស្សនាឃ្លីបវីដេអូចំនួន ៣១៤,៥១៥ នាក់ ។ រួមជាមួយកញ្ចប់សេវាកម្ម EXCLUSIVE VISITOR ពិព័រណ៍ Motor Expo ក៏បានណែនាំសេវាកម្មនេះជាលើកដំបូងសម្រាប់ការទស្សនាផ្ដាច់មុខនៃព្រឹត្តិការណ៍នេះ និងមានកម្មវិធីដំណើរកម្សាន្តជាមួយសេវាកម្មពិសេសជាលក្ខណៈ VIP ផងដែរ ។
កម្មវិធីដំណើរកម្សាន្ត JOIN BOAT PLATFORM បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែទេសចរណ៍ផ្លូវទឹកបាននិងកំពុងទទួលបានប្រជាប្រិយភាពក្នុងចំណោមអ្នកចូលចិត្តរថយន្ត ដោយសារតែភាពឯកជន និងបទពិសោធន៍នៃការធ្វើដំណើរថ្មី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ពិព័រណ៍ Motor Expo លើកទី ៣៧ បើកដំណើរការជាមួយបទពិសោធន៍ថ្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ