ព័ត៌មានអន្ដរជាតិ
អាមេរិកចោទថា បាឡុងចារកម្មរបស់ចិន បានហោះលើទីតាំងយោធាដ៏រសើប
សហរដ្ឋអាមេរិក កំពុងតាមដានបាឡុងស៊ើបការណ៍សង្ស័យជារបស់ចិន ដែលគេមើលឃើញពីលើដែនអាកាសអាមេរិក អស់រយៈពេលពីរបីថ្ងៃមកហើយ ប៉ុន្តែមន្ទីរបញ្ចកោណបានសម្រេចចិត្តមិនបាញ់វាចោលឡើយ ដោយសារតែហានិភ័យនៃគ្រោះថ្នាក់ដល់មនុស្សនៅលើដី។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បានប្រាប់អ្នកយកព័ត៌មានក្នុងមន្ទីរបញ្ចកោណនៅថ្ងៃសុក្រទី០៣ខែកុម្ភៈថា សហរដ្ឋអាមេរិកមានទំនុកចិត្តខ្ពស់ថា វាជាបាឡុងរយៈកម្ពស់ខ្ពស់របស់ចិន ហើយថា វាកំពុងហោះហើរលើទីតាំងដ៏រសើបដើម្បីប្រមូលព័ត៌មាន។
កន្លែងមួយដែលបាឡុងនេះត្រូវបានគេប្រទះឃើញគឺ រដ្ឋ Montana ដែលជាទីតាំងផ្ទុកស៊ីឡូមីស៊ីលនុយក្លេអ៊ែរចំនួនបីរបស់ប្រទេស នៅមូលដ្ឋានទ័ពអាកាស Malmstrom។

ឧត្តមសេនីយ៍ឯក Patrick Ryder លេខាធិការសារព័ត៌មានរបស់មន្ទីរបញ្ចកោណ បានផ្តល់សេចក្តីថ្លែងការណ៍ខ្លីមួយអំពីបញ្ហានេះ ដោយនិយាយថា រដ្ឋាភិបាលនៅតែបន្តតាមដានបាឡុងនេះ។ លោកលើកឡើងថា បាឡុងធ្វើដំណើរនៅរយៈកម្ពស់ខ្ពស់ជាងចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម ហើយមិនបង្ហាញពីការគំរាមកំហែងផ្នែកយោធា ឬរូបវន្តដល់មនុស្សនៅលើដីនោះទេ។
លោកបន្ថែមថា សកម្មភាពឃ្លាំមើលស្រដៀងគ្នានេះ ត្រូវបានគេឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ សហរដ្ឋអាមេរិកបានចាត់វិធានការដើម្បីធានាថា បាឡុងមិនប្រមូលព័ត៌មានរសើបឡើយ។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីការពារជាតិបាននិយាយថា សហរដ្ឋអាមេរិកបានទាក់ទងទៅមន្ត្រីចិនតាមរយៈបណ្តាញជាច្រើន និងបានលើកឡើងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


