ព័ត៌មានអន្ដរជាតិ
ណាតូព្រមាន! ជ័យជម្នះរបស់លោកពូទីន នៅអ៊ុយក្រែន នឹងផ្តល់សញ្ញាដល់ ចិន ថា គោលដៅអាចសម្រេចបានដោយប្រើ កម្លាំងសាហាវ
អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg កាលពីថ្ងៃអង្គារទី៣១ខែមករាបានព្រមានថា ជ័យជម្នះរបស់រុស្ស៊ីនៅក្នុងសង្គ្រាម ដែលខ្លួនបានចាប់ផ្តើមប្រឆាំងអ៊ុយក្រែន នឹងផ្ញើសារដ៏គ្រោះថ្នាក់ទៅកាន់របបផ្តាច់ការនៅជុំវិញពិភពលោក។

លោក Stoltenberg បាននិយាយក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា “ទីក្រុងប៉េកាំង និងមូស្គូ កំពុងដឹកនាំការរុញច្រានភាពផ្តាច់ការប្រឆាំងនឹងសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ។ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងជួបប្រទះនឹងបញ្ហាប្រឈមកាន់តែខ្លាំងឡើង ចាប់ពីអាកប្បកិរិយាបង្ខិតបង្ខំរបស់ចិន រហូតដល់ការបង្កហេតុរបស់កូរ៉េខាងជើង”។
ស្របពេលជាមួយគ្នានោះ លោកបានបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែជាវិបត្តិសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមចំពោះសណ្តាប់ធ្នាប់ពិភពលោកផងដែរ។

ប្រមុខអង្គការណាតូរូបនេះនិយាយថា “ប្រសិនបើលោកប្រធានាធិបតី ពូទីន ឈ្នះនៅអ៊ុយក្រែនមែននោះ នេះនឹងផ្ញើសារថា របបផ្តាច់ការ អាចសម្រេចបាននូវគោលដៅរបស់ពួកគេ តាមរយៈកម្លាំងដ៏សាហាវ។ នេះគឺមានគ្រោះថ្នាក់ណាស់ព្រោះ ទីក្រុងប៉េកាំងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយរៀនមេរៀនដែលអាចមានឥទ្ធិពលលើការសម្រេចចិត្តនាពេលអនាគតរបស់ខ្លួន។ អ្វីដែលកំពុងកើតឡើងនៅអឺរ៉ុបថ្ងៃនេះ អាចកើតឡើងនៅអាស៊ីបូព៌ាថ្ងៃស្អែក ដូច្នេះ យើងត្រូវតែរួបរួមនិងរឹងមាំ ឈររួមគ្នាដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ”។
ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក ប្រធានបទនៃការលុកលុយរបស់ចិនលើតៃវ៉ាន់ បានក្លាយជាចំណុចក្តៅនៃកិច្ចពិភាក្សាឥតឈប់ឈរ ក្នុងចំណោមមេដឹកនាំ និងមន្ត្រីកំពូលៗនៅទូទាំងពិភពលោក។

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីខែសីហាឆ្នាំមុន បានជំរុញឲ្យមានសមយុទ្ធយោធាចិននៅជិតកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ជាហេតុនាំឲ្យមានក្តីព្រួយបារម្ភអំពីសក្តានុពលសម្រាប់ការវាយលុក។
សកម្មភាពយោធារបស់ចិននៅតែបន្ត ហើយថ្មីៗនេះ ឧត្តមសេនីយ៍ទ័ពអាកាសអាមេរិកម្នាក់បានលើកឡើងថា ការប្រយុទ្ធមួយអាចផ្ទុះឡើងលើកោះតៃវ៉ាន់នៅដើមឆ្នាំ ២០២៥៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ ប្រមុខ ណាតូ ថា ចិន ជាប្រទេសបង្កបញ្ហាប្រឈមដ៏ធំ ចំពោះសម្ព័ន្ធភាពនេះ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


