ព័ត៌មានអន្ដរជាតិ
មកដឹង ការរញ្ជួយដីសាហាវៗ លើពិភពលោកចាប់តាំងពីឆ្នាំ ២០១០មក
ពិភពលោក កំពុងមានភាពតក់ស្លុតយ៉ាងខ្លាំងដោយសារតែមហាសោកនាដកម្មរញ្ជួយដី នៅប្រទេសតួកគីនិងស៊ីរី។

គ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈទីក្រុង Gaziantep នៃប្រទេសតួកគី ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីការរញ្ជួយដីនេះ នៅមានការរញ្ជួយដីជាច្រើនទៀត ដែលបានសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់ នៅលើពិភពលោក។

ខាងក្រោមនេះ គឺជាគ្រោះរញ្ជួយដីសម្លាប់មនុស្សច្រើនបំផុតលើពិភពលោកចាប់តាំងពីឆ្នាំ ២០១០មក៖
–ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នៅប្រទេសអាហ្វហ្គានីស្ថាន៖ មនុស្សជាង ១១០០ នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ។
–ថ្ងៃទី 14 ខែសីហា ឆ្នាំ ២០២១ នៅប្រទេសហៃទី៖ ការរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានសម្លាប់មនុស្សជាង ២២០០នាក់។
–ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ៤៣០០នាក់។
–ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៦ នៅប្រទេសអ៊ីតាលី៖ ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានសម្លាប់មនុស្សជាង៣០០នាក់ ។
–ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៥ នៅប្រទេសនេប៉ាល់៖ មនុស្សជាង ៨៨០០ នាក់ ត្រូវបានសម្លាប់ដោយគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ។
–ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៤ នៅប្រទេសចិន៖ ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ជិតទីក្រុង Wenping ក្នុងខេត្ត Yunnan ភាគខាងត្បូង បានសម្លាប់មនុស្សជាង ៧០០ នាក់។
–ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ប្រទេសប៉ាគីស្ថាន៖ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ៨០០ នាក់។
-ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ នៅប្រទេសជប៉ុន៖ ការរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ នៅឆ្នេរសមុទ្រភាគឦសាន បានបង្កជារលកយក្សស៊ូណាមិ ដោយសម្លាប់មនុស្សជាង ២០០០០នាក់។
–ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១០ នៅប្រទេសឈីលី៖ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានបង្កជារលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្ស ៥២៤ នាក់។
–ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១០ នៅប្រទេសហៃទី៖ មនុស្ស ៣១៦ ០០០នាក់បានស្លាប់ ក្នុងការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ថៃ ប្រកាសមិនមានពលរដ្ឋ ស្លាប់ឬរបួសទេ ក្នុងគ្រោះរញ្ជួយដីនៅ តួកគី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


