Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងៗបាត់បង់អត្តសញ្ញាណរាប់រយនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីនៅ តួកគី

បានផុស

នៅ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី កាលពីវេលាទាបភ្លឺ នាថ្ងៃចន្ទ ទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ដោយបានបន្សល់ទុកនូវកូនក្មេងជាច្រើនឲ្យនៅកំព្រា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ក្មេងៗរាប់រយនាក់បាត់បង់អត្តសញ្ញាណ ព្រោះគ្មានឈ្មោះ និងគ្មានឪពុកម្ដាយមកទទួលនៅមន្ទីរពេទ្យ ហើយក្នុងចំណោមនោះមានទារកទើបនឹងកើតផងដែរ ។

ក្រៅពីមន្ទីរពេទ្យ Adana មន្ទីរពេទ្យផ្សេងសុទ្ធតែត្រូវបំផ្លាញដោយគ្រោះរញ្ជួយដីអស់គ្មានសល់ យោងតាមមន្ទីរពេទ្យ Adana បានឲ្យដឹងថាក្មេងៗត្រូវក្រុមជួយសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យបន្ទាប់ពីគ្រោះថ្នាក់បាក់ស្រុតអគារ ពួកគេរងរបួសជាំមុខជាំខ្លួន អ្នកខ្លះបាក់ឆ្អឹងឈាមស្រោចប្រាណទាមទារការយកចិត្តទុកដាក់ខ្លាំងពីគ្រូពេទ្យ ។

បើតាមមន្ត្រីសុខាភិបាលទួរគីបានឲ្យដឹងថា នៅទូទាំងតំបន់គ្រោះមហន្តរាយរបស់ប្រទេសនេះ បច្ចុប្បន្នមានកុមាររបួសជាង ២៦០ នាក់ដែលពួកគេមិនអាចកំណត់អត្តសញ្ញាណបាន ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ BBC

ចុចអាន ៖ ទារកទើបកើត១៦នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក ក្នុងគ្រោះរញ្ជួយដីនៅតួកគី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម